• Fri. Mar 18th, 2022

អ្នកឧកញ៉ា លី យ៉ុងផាត់ ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា

268 Shares

ថវិកា ១០ម៉ឺនដុល្លារអាមេរិក ត្រូវបាន​អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group ចូលរួម​ឧបត្ថម្ភ​ដល់​កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១នេះ។

អ្នកឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​ម្ចាស់ក្រុមហ៊ុន L.Y.P Group មានក្រុមហ៊ុនជាបុត្រសម្ពន្ធជា​ច្រើន​ដូចជា ចំការកៅស៊ូ ក្រុមហ៊ុននាំចូលបារី Phnom Penh Sugar Plantation, O-Smach Electriciry and Water Supply, Koh Kong Resort, Phnom Penh Hotel បណ្តាញស្ថានិយទូរទស្សន៍ PNN ជាដើម ដែល​កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត៕

268 Shares
Copy link
Powered by Social Snap