• Sun. Mar 13th, 2022

ក្រសួងសុខាភិបាលចាប់ផ្ដើមប្រើឧបករណ៍ធ្វើតេស្តកូវីដរហ័សបំផុតត្រឹមកន្លះម៉ោងដឹងលទ្ធផលភ្លាម

117 Shares

យោងតាមឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់នៅមុននេះបន្តិចថា នាថ្ងៃទី១៧ ខែមេសា ២០២១ ខាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចាប់ផ្តើមវិធីសាស្ត្រធ្វើតេស្តឆាប់រហ័សបំផុត ហៅថា Rapid Test ក្នុងការរកកូវីដ១៩ នៅក្នុងផ្សារដើមគ ដោយប្រើរយៈពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ អាចទទួលបានលទ្ធផលបឋមភ្លាមតែម្ដង។

ឯកឧត្ដម រដ្ឋមន្ត្រី ពន្យល់បន្ថែមថា៖ «ថ្ងៃនេះ ក្រសួងសុខាភិបាលបានដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវា និងព្យាបាលជំងឺកូវីដ-១៩។ តេស្តនេះអាចប្រើក្នុងការបែងចែកអ្នកជំងឺ ពេលទទួលសេវាសុខាភិបាលផងដែរ ដើម្បីបញ្ជៀស និងកាត់បន្តយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍»៕

ប្រភព៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ

117 Shares
Copy link
Powered by Social Snap