• Fri. Mar 18th, 2022
417 Shares

​វីរបុរស ប៉ូលិស​រង​គ្រោះ​ដោយ​ផ្ទុះ​ធុង​ហ្គាស៍ រលាក​ពេញ​ពេញ​ខ្លួន ដោយសារ​តែ​ទៅ​ជួយ​សង្គ្រោះ​ក្នុង​ករណី​ផ្ទុះ​ធុង​ហ្គាស៍ មួយ​កន្លែង​នៅ ខេត្ត សៀមរាប ​ពេល​នេះ​កំពុង​​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ថៃ។ ជា​មួយ​និង​ភាព​ក្លាហាន​​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាជន​នោះ បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​អាណិតអាសូរ​ជា​ខ្លាំង និង​បាន​​ជូន​ពរ​ឲ្យ​គាត់​ឆាប់​ជា​សះស្បើយ ទន្ទឹម​គ្នា​នោះ​ដែរ​មាន​សប្បុរសជន​ជា​ច្រើន បាន​ចូល​រួម​បរិច្ចាគ ដើម្បី​ជួយ​សម្រួល​ដល់​​​ការ​បង់ថ្លៃ​ព្យាបាល ។ គេហទំព័រ oknha.news សូម​​លើក​ឈ្មោះ​តែ​ឧកញ៉ាៗ​តែ​ប៉ុណ្ណោះ ដែល​បាន​ចូល​​រួម​បរិច្ចាគ ជា​បឋម។

/ ឧកញ៉ា ទៀ វិចិត្រចំនួន 4,000,000

​បើ​តាម​Facebook Page ផ្លូវ​ការ​”ទៀ វិចិត្រ TEA VICHET ” បាន​សរសេរ​​បែប​នេះ​ថា(​ខ្ញុំសូមចូលរួមឧបត្ថម្ភថវិកាចំនួន 4,000,000៛ ដល់បងប្រុសដែលរងគ្រោះដោយសារផ្ទុះហ្គាសនៅខេត្តសៀមរាម តាមរយៈប្អូនSovann Rithy…ហើយខ្ញុំក៏សូមជូនពរឲ្យបងប្រុសឆាប់ជាសះស្បើយឡើងវិញ ៚ ទៀ វិចិត្រ)

/ ឧកញ៉ា ឌួង ឆាយ 1,000,000៛ 

បើ​តាម​Facebook Page ផ្លូវ​ការ”​Duong Chay ឌួង ឆាយ”បាន​​សរសេរ​​បែប​នេះ​ថា (ខ្ញុំ​បាទសូមចូលរួមបរិច្ចាក 1,000,000៛ ចំពោះបងនគរបាលគំរូនៅខេត្តសៀមរាប )។

៣/ ឧកញ៉ា ស្រី ចាន់ថន ៤លានរៀល


បើ​តាម​Facebook Page ផ្លូវ​ការ”Srey Chanthornបាន​​សរសេរ​​បែប​នេះ​ថា(អគុណនៅទឹកចិត្តដ៏ល្អរបស់ប្អូនលះបងជីវិតដើម្បីជួយបងប្អូនខ្មែរយើងបងចូលរួមថវិកា(៤លានរៀល)សំរាប់ព្យាបាលជំងឺហើយក៏ជូនពរប្អូនឆាប់ជាសះស្បើយ)

៤/ ឧកញ៉ា ឡេង ណ៉ាវ៉ាត្រា ៤០ម៉ឺនរៀល

បើ​តាម​Facebook “អាចារ្យធំ នគររាជ”បាន​​សរសេរ​​បែប​នេះ​ថា(ខ្ញុំ អាចារ្យធំ សូមគោរពអរគុណដល់លោកឧកញ៉ា Navatra Leng ដែលបានជួយថវិកាចំនួន #៤០ម៉ឺនរៀល(១0០$) ជួយដល់វីរជន ប៉ូលីសដែលរងគ្រោះក្នុងប្រតិបត្តិការជួយពន្លត់អគ្គីភីយ។

ជូនពរលោកឧកញ៉ា និងក្រុមគ្រួសារ ជួបប្រកបតែនឹងពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ Leng Navatra ឡេង ណាវ៉ាត្រា)

៥/ ឧកញ៉ា ហ៊ួត ជា 1,000,000រៀល

បើ​តាម​ការ​លើក​ឡើង​លើ​Facebook Page ផ្លូវ​ការ​”Hout Chea ហ៊ួត ជា” បាន​សរសេរ​​បែប​នេះ​ថា” ​ អាណិតគាត់ណាស់ អរគុណបងប្រុសចំពោះការលះបង់ដ៏ធំមួយនេះដោយមិនគិតពីរខ្លួនឯង

ខ្ញុំ​បាទ​ ហ៊ួត​ ជា​ នឹងជួយគាត់ ជាទឹកប្រាក់ចំនួន 1,000,000រៀល ​ជាការចូល​រួមចំណែកសរសើរ​ដល់សេចក្តីក្លាហានរបស់បង​ និងរួមចំណែកជួយបងខ្លះ​ ទាក់ទង​នឹង​គ្រោះ​ថ្នាក់​ដែលបណ្តាលមកពីអគ្គីភ័យនៅសៀមរាប”។

417 Shares
Copy link
Powered by Social Snap