• Mon. Mar 14th, 2022

ឧកញ៉ា ស្រី ចាន់ថន ប្រកាសលក់ “ត្រីខ សប្បុរសធម៌”តម្លៃទាបជាងទីផ្សារជាង២មុឺនកេស ជូនប្រជាពលរដ្ឋ

495 Shares

ត្រីខប្រមាណជាង ២មុឺនកេស ត្រូវបានលោក ឧកញ៉ា ស្រី ចាន់ថន បញ្ជាទិញបន្តពី ជីជេ កណ្ដុរ ដែលជាផលិតផលសុទ្ធនាំចូលមកពីប្រទេសថៃ តុកសម្រាប់លក់ចេញជូនបងប្អូនប្រជាពលរដ្ឋ ក្នុងតម្លៃទាបជាងទីផ្សារ។ លោក ឧកញ៉ា បញ្ជាក់ថា ត្រីខ ទើបកាត់ស្តុកចូលមកពីប្រទេសថៃថ្មីថ្មោងនេះ នឹងលក់បញ្ចុះតម្លៃជូនអតិថិជន ក្នុងមួយកេសធំ(មាន១០យួ / ១យួ មាន១០កំប៉ុង) ត្រឹមតែ ៣៧ដុល្លារ តែប៉ុណ្ណោះ។

លោក ឧកញ៉ា ស្រី ចាន់ថន សង្កត់ធ្ងន់ថា៖ ដោយសារតែលោក សង្កេតឃើញមានអាជីវករមួយចំនួន កំពុងឆ្លៀតឱកាសកេងចំណេញហួសហេតុ លើការលក់ទំនិញគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ ទើបលោកសម្រេចចិត្តចំណាយធនធានផ្ទាល់ខ្លួន ទិញត្រីខមួយចំណែកធំ ស្តុកទុក កុំឱ្យតម្លៃស្ទុះឡើងថ្លៃខ្លាំង តាមតែមាត់អ្នកលក់ដូច្នេះ។

ម្យ៉ាងទៀត ការបញ្ចេញទុនទិញត្រីខ ទុកលក់ជូនក្នុងតម្លៃទាបជាងទីផ្សារនេះ ក៏ជាការរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់បញ្ហាទំនិញលើទីផ្សារកុំឱ្យឡើងថ្លៃ ស្របពេលដែលប្រទេសជាតិយើង កំពុងជួបបញ្ហាជំងឺកូវីដ រាតត្បាតក្នុងសហគមន៍។

លោក ឧកញ៉ា បញ្ជាក់ថា ត្រីខ ត្រូវបានអ្នកលក់ លក់មួយកេសដល់ទៅ ៨៥ ដុល្លារ ឬខ្ពស់ជាងនេះក៏មាន តែជាក់ស្ដែងតម្លៃទីផ្សារធម្មតា ក្នុងមួយកេស ថ្លៃត្រឹមតែ ៤៥ដុល្លារតែប៉ុណ្ណោះ។ ដូច្នេះ សម្រាប់ពុកម៉ែបងប្អូន អ៊ុំពូមីង ដែលកំពុងត្រូវការ ទិញត្រីខ ក្នុងតម្លៃទាបជាងទីផ្សារ អាចបញ្ជាទិញបាន តាមរយៈលេខទូរស័ព្ទ 066.977168 / 098.476667/ 012.766674/ 071.5252274 ៕   

495 Shares
Copy link
Powered by Social Snap