• Fri. Mar 18th, 2022

អគារសិក្សាសាលា AII ដ៏ទំនើបរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លេចរូបរាងឡើងក្នុងខណ្ឌសែនសុខ

6 Shares

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ចេញនូវគម្រោងអគារសិក្សាសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាខណ្ឌសែនសុខ ដ៏ធំទូលាយ និងទំនើប ដែលគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យរួចរាល់បានឆាប់ ត្រៀមស្វាគមន៍ឆ្នាំសិក្សា ២០២១-២០២២។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខា សែនសុខ នេះកំពុងចាប់ផ្ដើមបុកគ្រឹះសាងសង់ហើយ។ បន្ទាប់ពីរៀបចំរួចរាល់ មជ្ឍមណ្ឌលសិក្សាដ៏លេចធ្លោ ប្រកបដោយបរិយាកាសមនោរម្យនេះ នឹងផ្ដល់ជូនកម្មវិធីសិក្សាដល់សិស្សានុសិស្សពេញមួយថ្ងៃតែម្ដង។

អគារសិក្សានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខា សែនសុខ មានទំហំ ១ ហិកតា និងសាងសងលើផ្ទៃដីចំនួន ៣ ហិកតា ដែលមានទីតាំងស្ថិតនៅទល់មុខបុរី J&C និងនៅក្បែរបុរីពិភពថ្មីផ្សារឈូកមាស៕

6 Shares
Copy link
Powered by Social Snap