• Tue. Mar 22nd, 2022

លោកជំទាវឧកញ៉ា អ៊ុច បុទុម បង្កើតប្រ៊េនថ្មី MB Brand ជាផលិតផល MB Collagen ដើម្បីវ៉ៃលុកទីផ្សារកម្ពុជា

360 Shares

មួយរយៈពេលចុងក្រោយនេះ វិស័យអនឡាញកំពុងមានសន្ទុះ ខណៈការប្រកួតប្រជែងនៅក្នុងការទីផ្សារមានភាពមមាញឹកខ្លាំង។ យើងសង្កេតឃើញថា លោកជំទាវឧកញ៉ា អ៊ុច បុទុម ទើបតែបង្កើតក្រុមហ៊ុនថ្មីមួយ ជាក្រុមហ៊ុនគ្រឿងសម្អាងមានឈ្មោះថា MB Tranding Co,.LTD ជាមួយប្រេន MB ហើយប្រេនគ្រឿងសម្អាងមួយនេះ ក៏កំពុងតែដាក់លក់នៅលើទីផ្សារអនឡាញផងដែរ។

គោលបំណងនៃការបង្កើតក្រុមហ៊ុននេះឡើង ដោយសារលោកជំទាវមានក្តីសុបិន និងគោលដៅក្នុងការជួយដល់មនុស្សគ្រប់គ្នា ហើយជាពិសេសនោះ គឺស្រ្តីតែម្តង ដើម្បីឲ្យពួកគាត់មានមុខរបរ និងមានឱកាសស្វែងរកប្រាក់ចំណូល។ ម្យ៉ាង លោកជំទាវធ្លាប់ជាអ្នកក្រ មានឪពុកម្តាយជាអ្នកក្រ ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ទាល់តែអ្នកដែលធ្លាប់ក្រ ទើបយល់ច្បាស់អំពីទុក្ខលំបាករបស់អ្នកក្រ។

យ៉ាងណាមិញ តាមរយៈបទសម្ភាសន៍ជាមួយគេហទំព័រឧកញ៉ាញូស៍ លោកជំទាវឧកញ៉ា អ៊ុច បុទុម ដែលជានាយិការបស់ក្រុមហ៊ុនគ្រឿងសម្អាង MB Tranding Co,.LTD បានថ្លែងថា “MB បង្កើតឡើងដើម្បីជួយស្រ្តីកម្ពុជាឲ្យមានមុខរបរ បង្កើនប្រាក់ចំណូល ហើយMB ក៏មានគោលដៅជួយបង្កើតមុខរបរដល់ប្រជាជនកម្ពុជាចំនួន ៥០០០នាក់ នៅក្នុងឆ្នាំ២០២១។ គិតមកដល់ពេលនេះ MBកំពុងមានដៃគូសហការតូចធំជាច្រើននាក់ហើយ ដែលបានចូលរួមជាមួយ MB បើទោះបីកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ កំពុងរីករាលដាលក្នុងសហគមន៍យ៉ាងណាក្តី”។

ដោយគូបផ្សំជាមួយបទពិសោធនជោគជាំ និងកំពុងមានភាពជោគជ័យលើផ្នែកគ្រឿងសំអាងស្រាប់ និងដោយសារតែមានក្តីស្រលាញ់និងការយកចិត្តទុកដាក់ចំពោះប្រជាជនខ្មែរ។ MB មិនមែនមានតែចក្ខុវិស័យពង្រីកទីផ្សារកម្ពុជាប៉ុណ្ណោះទេ គឺយើងមានគោលដៅពង្រីកទីផ្សារទៅកាន់ប្រទេសក្នុងតំបន់អាស៊ានទៀតផង។

បើតាមអ្នកជំនួួញស្រ្តីវ័យក្មេងកំពុងក្តោបក្រុមហ៊ុនប្រាក់លានរូបនេះបានថ្លែងបញ្ជាក់ថា “ក្រុមហ៊ុន MB យើងធ្វើការចរាចរជាមួយនឹងផលិតផលគ្រឿងសម្អាង និងអាហារបំប៉ន ដោយសារយើងបានដឹងពីតម្រូវការរបស់ប្រជាជនកម្ពុជា។ អ្នកណាៗ ក៏ត្រូវការស្អាត អ្វីសំខាន់នៅពេលនេះ គឺមនុស្សផ្តោតទៅលើសុខភាព ចាប់ផ្តើមស្រឡាញ់សុខភាព និងចង់បានសុខភាពល្អ នេះជាអ្វីដែលខ្ញុំមើលឃើញពីចំណង់របស់ប្រជាជនកម្ពុជាយើង”។

សម្រាប់ប្រ៊េន MB យើងផ្តោតសំខាន់លើគុណភាពផលិតផល ប្រសិនបើផលិតផលមានកេរ្តិ៍ឈ្មោះល្បាញល្បី និងអ្នកដឹកនាំខ្លាំក្លាប៉ុណ្ណាក៏ដោយ ប៉ុន្តែបើផលិតផលគ្មានគុណភាព អាជីវកម្មមិនអាចទទួលបាននូវភាពជោគជ័យយូរអង្វែងឡើយ ហើយសម្រាប់ MB យើងគិតគុណភាពជាចម្បង។ លោកជំទាវបញ្ជាក់បន្ថែម។

ថ្មីៗនេះ ក្រុមហ៊ុន MB បាននាំចូលផលិតផលថ្មីដំបូងគេបង្អស់ ដែលមានជាប្រេន MB ទៅលើ MB Collagen ជាប្រភេទcollagen ដើម្បីជួយទ្រទ្រង់ដល់សម្រស់ សុខភាព និងផ្នែកស្មារតីរបស់មនុស្ស ទាំងស្រី ប្រុស ក្មេង ចាស់ ជរា គឺត្រូវការ Collagen សម្រាប់ទ្រទ្រង់ដល់សុខភាព សម្រស់ និងជីវិត។

ទន្ទឹននឹងនោះ លោកំទាវបានបង្ហើបថា MB Collagen កំពុងក្លាយទៅជាផលិតផលគោលដៅមួយ ដែលអតិថិជនជាអ្នកញាំផ្ទាល់ ឬជាអ្នកលក់ទេ ពួកគាត់កំពុងមានការចាប់អារម្មណ៏ខ្លាំង។ MB Collagen កំពុងមានដៃគូសហការជាច្រើននាក់ធ្វើអាជីវកម្មជាមួយ MB ត្រឹមរយៈពេលខ្លីនេះទើបចាប់ផ្តើមនេះ។

ដើម្បីឲ្យផលិតផល MB Collagen មួយនេះបានទៅដល់ដៃអ្នកប្រើប្រាស់គ្រប់គ្នា MB ត្រូវការជ្រើសរើសដៃគូសហការទាំងក្នុងនិងក្រៅប្រទេសផងដែរ៕

360 Shares
Copy link
Powered by Social Snap