• Tue. Mar 22nd, 2022

មហាសេដ្ឋី ម៉ុង ឫទ្ធី គ្រោងសាងសង់ចេតីយ៍ដើម្បីថែរក្សាវប្បធម៌ និងជាកេរមតក

40 Shares

មហាសេដ្ឋី ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មល្បីឈ្មោះបោះសំឡេងមួយរូបនៅកម្ពុជា គ្រោងសាងសង់ចេតីយ៍មួយកន្លែង ដើម្បីទុកជាមរតកវប្បធម៌ សម្រាប់បងប្អូនកូនចៅជំនាន់ក្រោយទៅគោរបូជា ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍ កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។

អ្នកសិក្សានិងជាស្ថាបត្យករ លោក ចាប តារា បានឲ្យដឹងនៅរសៀលនេះថា “ដោយគោរពតាមអនុសាសន៍ណែនាំ របស់ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាឲ្យរូបខ្ញុំ គិតគូរដើម្បីកសាងចេតីយ៍នេះឡេីង ទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយៗ ទៅគោរពបូជា”។

គួររម្លឹកថា នាពេលថ្មីៗ មហាសេដ្ឋីកសិកម្មរូបនេះ បានប្រកាសលើបណ្តាញសង្គមហ្វេសបុក ស្វែងរកជាងអ្នកធ្វើចេតីយ៍ដែលធ្លាប់​មាន​បទពិសោធន៍​ សាងសង់​ចេតិយ​ឬព្រះវិហា​ និងក្រុមអ្នក​ម៉ៅការ​សាងសង់​ដោយផ្ទាល់​ ហេីយ​មានបទពិសោធន៍​ មិន​តាមរយៈ​ថៅកែ​ម៉ៅការ​សាងសង់​បន្ត​ដើម្បីថែរក្សាវប្បធម៌ និងជាកេរមតក នៅខេត្តកំពង់ស្ពឺ៕

40 Shares
Copy link
Powered by Social Snap