• Mon. Mar 21st, 2022

សម្ដេចម៉ែ ប្រទានព្រះរាជទ្រព្យ ២០ម៉ឺនដុល្លារ ចូលរួមជួយវិភាគទានសម្រាប់រៀបចំមន្ទីរពេទ្យ ហ្លួងម៉ែ

352 Shares

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ យាងប្រទានព្រះរាជទ្រព្យ ២០ម៉ឺនដុល្លារ ចូលរួមជួយវិភាគទានសម្រាប់រៀបចំមន្ទីរពេទ្យ ហ្លួងម៉ែ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រង់ដល់ដំណើរការទិញយកមន្ទីរពេទ្យ នគរទេព ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ ហ្លួងម៉ែ វិញ។

ការរៀបចំមន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។

ក្រោយពេល​​ប្រមុខ​រដ្ឋាភិបាល​សម្រេចទិញ​យក​មន្ទីរពេទ្យ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩ នឹងប្តូរឈ្មោះជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ ​មក​ដល់​ពេល​នេះ​មាន​សប្បុរសជន​និង​ឧកញ៉ា​គ្រាក់ៗ បាន​ចូលរួម​បរិច្ចាក​ថវិកា​រាប់សិប​លាន​ដុល្លារ​ក្នុង​យុទ្ធនាការនេះ៕

352 Shares
Copy link
Powered by Social Snap