• Mon. Mar 14th, 2022

អ្នក​ស្រី ហ៊ុន សុភា ត្រូវ​បាន​ព្រះករុណា⁣ មហាក្សត្រ​ ប្រទាន​គោរម​ងារ​ជា ឧកញ៉ា​

177 Shares

អ្នក​ស្រី ហ៊ុន សុភា ត្រូវ​បាន​ព្រះករុណា⁣ មហាក្សត្រ​ ​នៃព្រះរាជាណាចក្រ​កម្ពុជា សព្វព្រះរាជហឫទ័យ ប្រទានគោរមងារជា ឧកញ៉ា​ការ​​ ប្រទាន​គោរមងារ​នេះ បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃពុធ⁣ ទី⁣ ២៧ ខែ កក្កដា ឆ្នាំ ២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ។

ការទទួលបានងារជា⁣ ឧកញ៉ា នេះគឺជាកិត្តិយសដ៏ឧត្តុងឧត្តម សម្រាប់លោកជំទាវ​ឧកញ៉ា⁣ និងក្រុមគ្រួសារ ដែល​បាន​ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល ក៏ដូចជាដើរ​តួយ៉ាងសំខាន់​ក្នុង​នាម​ជាសប្បុរសជន​ក្នុង​ការចូលរួមយ៉ាងសកម្មការងារមនុស្សធម៌ ជាពិសេសលោកជំទាវ​ឧកញ៉ាក៏បានចូលរួមចែករំលែកបទពិសោធន៍ និងបង្កើតការងារជាច្រើន ដល់ប្រជាជនខ្មែរ ដែលជាធនធានមនុស្សក្នុងការជំរុញការអភិវឌ្ឍន៍សង្គមជាតិ។

គេហទំព័រ https://chumteav.news ដែល​តែង​តែ ផ្សព្វផ្សាយ​គ្រប់​សកម្មភាព​ទាំង​អស់ របស់​ឧកញ៉ា ក្នុង​​ព្រះ​រាជាណាចក្រ​កម្ពុជា ទាំង​មុខ​ជំនួញ ការ​ចែក​រំលែក​ចំណេះ​ដឹង ក៏​ដូច​ជា សកម្មភាព​សប្បុរសធម៌​ផ្សេង​ទៀត សូម​គោរព​ជូនលោកជំទាវ​ឧកញ៉ា​ និង​ក្រុមគ្រួសារទទួលបាននូវសេចក្តី​សុខគ្រប់ប្រការនិងសុខភាពល្អ អាយុ យឺនយូរ​កម្លាំង​កាយ​មាំមួន ប្រាថ្នា​អ្វី​សម្រេច​ដូច​បំណង៕



177 Shares
Copy link
Powered by Social Snap