• Wed. Mar 16th, 2022

ភ្លាមៗ ក្រសួងសេដ្ឋកិច្ចសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ច វាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យា ទិញ-លក់ មន្ទីរពេទ្យស្ត្រី នគរទេព

202 Shares

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា នឹងប្រើប្រាស់ថវិការដ្ឋដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ នគរទេព ហើយប្តូរឈ្មោះជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្របពេលដែលមន្ទីរពេទ្យចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩នៅថ្ងៃនេះ។

ភ្លាមៗក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ច វាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យា ទិញ-លក់ មន្ទីរពេទ្យស្ត្រី នគរទេព។ បន្ទាប់ពីទិញរួចរាល់ មន្ទីរពេទ្យនេះ នឹងប្តូរឈ្មោះមកជា មន្ទីរពេទ្យ «ហ្លួងម៉ែ»។

សូមជម្រាបផងដែថា មន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិ៕

May be an image of text
No photo description available.
No photo description available.
202 Shares
Copy link
Powered by Social Snap