• Sun. Mar 27th, 2022

តន់ ចន្ទសីម៉ា វាយលុកយកលេខ ១ ជាប់គ្នា 7សប្ដាហ៍តែម្ដង នៅកម្មវិធីតន្ត្រីតាមទូរស័ព្ទ Pleng by Smart

47 Shares

បទ « ជិវិតខ្ញុំគ្មានឆ្នាំងសាកទេ » និងបទ «កូនក្មេងនឹកមនុស្សចាស់ » របស់កញ្ញា តន់ ចន្ទសីម៉ា គ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែនាំមុខគេក្នុងកម្មវិធីតន្ត្រីតាមទូរស័ព្ទ Pleng by Smart ដោយនៅក្នុងខែនេះ ចំណាត់ថ្នាក់លេខ១ និងលេខ ២ គឺបានទៅលើបទរបស់តារាស្រីវ័យក្មេងរូបនេះ ហើយជាងនេះទៅទៀតនោះគឺបទរបស់ សីម៉ា ស្ថិតនៅចំណាត់ថ្នាក់លេខ១ ជាប់គ្នា ៧សប្ដាហ៍តែម្ដង នេះបើផ្អែកតាមរបាយការណ៍របស់ Pleng ។


Pleng by Smart ជាកម្មកម្មវិធីតន្រ្តីតាមទូរស័ព្ទរបស់ក្រុមហ៊ុន Smart យ៉ាងសំបូរបែបសម្រាប់អ្នកចូលចិត្តតន្ត្រីនានា តាមរយៈបណ្ដាញទូរស័ព្ទចល័តដ៏ទំនើបរបស់ខ្លួនដោយនៅក្នុងនោះមានបទ ចម្រៀង ខ្មែរ និង អន្តរជាតិជាង១លានបទ។ បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ត្រូវបានគេដឹងថាមានវត្តមានក្នុងកម្មវិធីដ៍ទំនើបមួយនេះផងដែរហើយតែងតែជាប់នៅចំណាត់ថ្នាក់ កំពូលជាញឹកញយជាក់ស្ដែងដូចជាបទ “កូនក្មេងនឹកមនុស្សចាស់” របស់កញ្ញា តន់ ចន្ទសីម៉ា នេះជាដើម។


ដូចដែលលោកអ្នកបានដឹងហើយថាកញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាអតីតជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាខេត្តតាកែវ។ នាងប្រើពេលតែជាង១ឆ្នាំ ប៉ុណ្ណោះ ជាមួយផលិតកម្ម Galaxy Navatra អាចឈានជើងជាកំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា បានធ្វើឲ្យនាងផ្លាស់ប្ដូរ ១៨០ដឺក្រេយ៉ាងលឿនបំផុត។ ក្មេងស្រីម្នាក់នេះមិនធ្លាប់គិត ឡើយថា អាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចសព្វថ្ងៃនេះឡើយ។
បច្ចុប្បន្នផលិតកម្ម Galaxy Navatra កំពុងតែសម្រុកផលិតបទចម្រៀង ឲ្យនាងក៏ដូចជាតារាចម្រៀងជាច្រើនទៀតដើម្បីឲ្យប្រជាប្រិយរបស់នាងកាន់តែទទួលបានការគាំទ្របន្ថែមទៀត។


ប្រិយមិត្ត តោះ!ស្ដាប់បទ « ជិវិតខ្ញុំគ្មានឆ្នាំងសាកទេ » និង «កូនក្មេងនឹងមនុស្សចាស់» របស់ តន់ ចន្ទសីម៉ា ជាថ្មីម្ដងទៀតទាំងអស់គ្នា ថាតើវាមានចំណុចពិសេសបែបណា បានជាអាចជាប់លេខ១ស្ទួនៗ​ ៧សប្ដាហ៍ជាប់គ្នាបែបនេះ៖

បទ”ជីវិតខ្ញុំគ្មានឆ្នាំងសាកថ្មទេ”



បទ”កូនក្មេងនឹកមនុស្សចាស់”


47 Shares
Copy link
Powered by Social Snap