• Thu. Mar 17th, 2022

ចៅប្រុស​នាយករដ្ឋមន្ត្រី ទិញរថយន្តទំនើប​១គ្រឿង​ជូនគូរស្នេហ៍ ថ្ងៃ​ខួប​កំណើត

287 Shares

លោក ហ៊ុន បញ្ញាបុត្រ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ ដែលលោក គឺជាចៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អ្វីដែល គួរឲ្យចាប់អារម្មណ៍នោះ លោកតែងតែដឹកដៃគូស្នេហ៏ កញ្ញា គីម ចន្ទបរមី ដែលជាតារាសម្តែងបង្ហាញមុខក្នុងសកម្មភាពភាពផ្សេងៗ។

ជាក់ស្ដែង ស្រាប់តែនៅក្នុង​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៩ ម្សិល​មិញ​នេះ លោក ហ៊ុន បញ្ញាបុត្រ បានជូនកាដូរជាទីគប់ចិត្ដមួយទៅកាន់មនុស្សជាទីស្រលាញ់របស់លោក នោះគឺកញ្ញា គីម ចន្ទបរមី នូវរថយន្ដស៊េរីទំនើបបំផុតម៉ាក់ Mercedes-Benz C 300 AWD 4MATIC ពណ៏ស យ៉ាងស្រស់ស្អាតជាទីបំផុត។

ទន្ទឹមនឹងនេះផងដែរ យោងតាមរយៈកញ្ញា គីម ចន្ទបរមី ក៏បានបង្ហោះសារមួយឃ្លាទៅកាន់ គូរស្នេហ៏របស់ខ្លួន ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖”អគុណចំពោះកាដូរខួបកំណើតសំរាប់ឆ្នាំនេះ អគុណដែលគោរពផ្ដល់តម្លៃ នឹងនៅតែរក្សាការស្រលាញ់ ភាពស្មោះត្រង់ដូចដើម ដូចថ្ងៃដែលពួកយើងចាប់ផ្ដើមស្គាល់គ្នាដំបូងHun Panhaboth”៕

ប្រភព៖ http://vdoamazing.com














287 Shares
Copy link
Powered by Social Snap