• Sun. Mar 20th, 2022
293 Shares

ស្ត្រីមិនមែនជាភេទទន់ខ្សោយ ពោលគឺស្រ្តីអាចធ្វើអ្វីដូចបុរសដែរ ស្រ្តីក៏អាចប្រើប្រាស់សមត្ថភាពគ្រប់គ្រងជំនួញបានល្អប្រសើរ និងរួមចំណែកជួយលើកកម្ពស់ជីវភាពគ្រួសារ និងសង្គមជាតិទៀតផង។

ពិភពជំនួញនៅកម្ពុជាភាគច្រើនកាន់កាប់ ដោយបុរស ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយតួលេខសហគ្រិនស្រ្តីបាន កើនឡើងជាបន្តបន្ទាប់។ ការកើនឡើងនេះ គេក៏មិនអាចមើលរំលងបានឡើយនូវកំពូលស្ត្រី អ្នកជំនួញ៥រូប ដែលកំពុងដឹកនាំគ្រប់គ្រង និងជាមគ្គុទេស៍មានភាពលេចធ្លោក្នុងមុខជំនួញ។

អ្នកឧកញ៉ា ភាព ហៀក

មហាសេដ្ឋី5រូបដែលមានទ្រព្យសម្បត្តិច្រេីនជាងគេបំផុតនៅស្រុកខ្មែរក្នុងឆ្នាំ2020ដែលមានស្រ្តី2រូប  - KAN

ជីប ម៉ុង ជាក្រុមហ៊ុនវិនិយោគដោយជនជាតិខ្មែរ ១០០ភាគរយ ដែលមានឥទ្ធិលពលដ៏ខ្លាំងខ្លាមួយនៅកម្ពុជា ខណៈក្រុមហ៊ុនមួយនេះស្ទើតែក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាទាំងមូលហើយ។

អ្នកជំនួញមានឥទិ្ធពល និងកំពុងមានឈ្មោះបោះសំឡេងលើវិថីជំនួញរូបនេះ បានបង្កើតក្រុមហ៊ុនធំៗប្រមាណ១២ និងមានក្រុមហ៊ុន រោងចក្រ ជាបុត្រសម្ព័ន្ធជាច្រើនទៀត។ លោកជំទាវដែលគេចាត់ទុកថា ជាជើងខ្លាំងក្នុងពិភពជំនួញនៅកម្ពុជា មានដៃគូទំនាក់ទំនងពាណិជ្ជកម្មនៅទូទាំងពិភពលោក ដូចជា ទ្វីបអាមេរិក ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ដែលគ្រងទ្រព្យសម្បត្តិប្រមាណ រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។

លោកជំទាវឧកញ៉ា លឹម ឈីវហូ

លោកជំទាវ លឹម ឈីវហូ ប្រាប់ពីវិធីសាស្រ្តធ្វើជាអ្នកមាន | La Reine Media

អគ្គនាយកក្រុមហ៊ុន Attwood Export Import Co.Ltd និងជាប្រធានក្រុមហ៊ុន LCH INVESTMENT GROUP។ លោកជំទាវឧកញ៉ា គឺជាស្រ្តីអ្នកជំនួញម្នាក់ដ៏លេចធ្លោរបស់កម្ពុជា។ ដោយបានចាប់ផ្តើមអាជីវកម្មនៅពាក់កណ្តាលឆ្នាំ ១៩៩០ ក្រោយមកបានដំណើរការអាជីវកម្មលក់ផលិតផលដែលនាំចូលមកលក់នៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីមុខជំនួញជោគជ័យ លោកជំទាវបានកសាងកេរ្តិ៍ឈ្មោះល្អ និងជាអ្នកមានឥទ្ធិពលមួយរូប ក្នុងពិភពអ្នកជំនួញ។

ក្រុមហ៊ុនដែលដឹកនាំដោយស្រ្តីមួយនេះ ត្រូវបានគេស្គាល់តាមរយៈការរកស៊ីនាំចូលនូវផលិតផលស្រាម៉ាកល្បីៗ ដែលមានតម្លៃខ្ពស់ មកលក់នៅកម្ពុជា មាន Johnnie Walker, Hennessy, Kickapoo Joy Juice និង Corona ជាដើម។

លោកជំទាវឧកញ៉ា កែវ មុំ

ឧកញ៉ា កែវ មុំ បោះទុនកែច្នៃផ្លែឈើក្រៀម ផ្តល់ការងារដល់ខ្មែរជាង១ពាន់គ្រួសារ —  Cambonomist

នៅពីក្រោយជោគជ័យនៃសហគ្រាសផលិតនំស្រួយលីលី លោកជំទាវ គឺជាស្រ្តីលេចធ្លោមួយរូប ដែលឆ្លងកាត់ឧបសគ្គស្ទើរាប់មិនអស់ ទើបអាចអភិវឌ្ឍន៍ខ្លួនបានដូចបច្ចុប្បន្ន។ ចាប់ផ្តើមដំបូងមានបុគ្គលិកប្រហែល ២០ នាក់ បច្ចុប្បន្ន សហគ្រាសផលិតនំស្រួយលីលី ដែលបានដំណើរការជាង ២០ឆ្នាំមកនេះ មានបុគ្គលិកបម្រើការងារជាង ៣០០នាក់។ សហគ្រិនល្បីឈ្មោះរូបនេះ តែងប្រកាន់យកទស្សនៈថា គេអាចធ្វើបាន យើងក៏អាចធ្វើបាន។

គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី មាន​ផលិត​ទំនិញ​ជាង​៣០​មុខ និង​បាន​ធ្វើការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ជាង ១០​ប្រទេស 

លោកជំទាវឧកញ៉ា សៀង ចាន់ហេង

ចូល រួម ត្រេកអរ! លោក ជំទាវឧកញ៉ា សៀង ចាន់ហេង បាន ពាន រង្វាន់ ថែម ១ ទៀត ហើយ  ពី ប្រទេស ថៃ

​ក្រុម​ហ៊ុន ហេងអភិវឌ្ឍន៍ ​បាន​បើកដំណើរការ​ក្នុង​ខែ​មិថុនា ឆ្នាំ​១៩៩៤។ ការ​កើត​ឡើង​នៅ​គ្រា​នោះ គឺ​​មាន​​​​​ការិយាល័យ​ទី​១ ស្ថិត​​នៅ​ក្នុង​​ក្រុង​តាខ្មៅខេត្ត​កណ្តាល។ ចំណែក​​ការិយាល័យ​ទី២ គឺ​ស្ថិត​នៅ​​មហា​វិថី​ព្រះ​​មុនីវង្ស​រាជ​ធានី​ភ្នំពេញ។ ក្រោយមកលោកជំទាវ ចាប់ផ្តើម​​ការ​វិនិយោគ​លើ​ផ្នែក​សិកម្មឧស្សាហ៍កម្ម គ្រឿង​ចក្រ សំណង់ រោង​ចក្រសហគ្រាស សាលា​រៀន កាសែត វិទ្យុនិង​ទស្សនាវដ្តីជាដើម។

លោកជំទាវឧកញ៉ា ជាអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ​និងជាអ្នក​ជំនួញ​ដី​ធ្លី ហើយលោកជំទាវកំពុងក្តោបក្តាប់​មុខ​ជំនួញ​​ជា​ច្រើន​មុខ​ទៀត។

អ្នកឧកញ៉ា ឈុន លាង

លោកជំទាវ បានសាងភាពល្បីល្បាញមកឲ្យកម្ពុជាតាមរយៈគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈកាពីតាល់ (Vattanac Capital) និងសណ្ឋាគារ រ៉ូសវូដ (Rosewood)។

អគារដ៏ខ្ពស់នៅកណ្ដាលទីក្រុងភ្នំពេញនេះ ត្រូវបានដាក់រហ័សនាមថា ចក្កវាឡប្លែកគេ ដែលមានកម្ពស់៣៩ជាន់ ស្មើនឹងកម្ពស់សរុប ១៨៦ ម៉ែត្រ គឺជាអគារពាណិជ្ជកម្ម និងបណ្តុំសេវាកម្ម ចម្រុះជាច្រើន រួមមាន ទីតាំងសម្រាប់ប្រើប្រាស់ធ្វើជាការិយាល័យ ធ្វើសណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារទំនើប ព្រមទាំងមាន ហាងលក់ទំនិញ ដែលមានម៉ាកល្បីៗ លំដាប់អន្តរជាតិ ទៀតផង។

សេដ្ឋីខ្មែរ ដែលជាបណ្ណាធិការ នៃធនាគារ វឌ្ឍនៈ និងម្ចាស់ក្រុមហ៊ុន វឌ្ឍនៈថ្មីនេះលោកជំទាវ បានចាប់ផ្តើម ដើម្បីសាងសង់រោងចក្រផលិតស្រាបៀរថ្មីមួយទៀតក្នុងប្រទេស។

ដែលមានឈ្មោះ “VATTANAC BREWERY CO., LTD.” ទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទឹកប្រាក់នៃការវិនិយោគមានចំនួន ៨៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩៩កន្លែង៕

293 Shares
Copy link
Powered by Social Snap