• Thu. Oct 28th, 2021

ឧកញ៉ា អ៊ូ ឆាយ ជួយ​ប្រាក់​៣០០ ដុល្លារ ជូន​ដល់​តារា TIK TOK យក​ទៅ​ព្យាបាលជំងឺម្តាយ​កំពុង​ធ្លាក់​ខ្លួន​ឈឺ

321 Shares

បន្ទាប់​ពី​បាន​ឃើញ តារា Tik Tok ដ៏ស្រស់ស្អាត ដែលមានគណនីហ្វេសប៊ុកឈ្មោះ សុខ លីន បានមានអារម្មណ៍ក្រៀមក្រំជាខ្លាំង ទាក់ទងនឹងអាការៈជំងឺម្តាយរបស់ខ្លួន មិន​មាន​ប្រាក់​បង​ថ្លៃ​ព្យាបាល​នោះ លោក​អ៊ឹម ជីវ៉ា បាន​យក​ដំណឹង​នេះ​ទៅ​ជម្រាប​ជូន​ឧកញ៉ា អ៊ូ ឆាយ ភ្លាមៗ​លោក​ឧកញ៉ា ដែល​តែង​​ចេញ​មុខ​ជួយ​ជន​ក្រីក្រ ជា​ពិសេស​អ្នក​សិល្បៈ​នោះ បាន​ផ្ញើ​ប្រាក់​តាម លោក អ៊ឹម ជីវ៉ា ចំនួន​៣០០ ដុល្លារ ដើម្បី​ចូល​ចំណែក​​ដោះស្រាយ​លើ​ការ​ចំណាយ​ព្យាបាល​ម្ដាយ​នាង។

​កញ្ញា សុខ លីន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា តារា Tik Tok ដ៏ស្រស់ស្អាត​និង​មាន​ប្រជាប្រិយភាព​​នោះ​បាន​សរសេរ​​រៀបរាប់​ពី ទុក្ខ​លំបាក​នាង​ថា «ម៉ែវះកាត់ឆ្អឹងខ្នង អស់ 6000ដុល្លារទៅហើយ នៅមិនទាន់ជាទៀត កូនអស់លុយមើលម៉ែហើយ តោះម៉ែយើងទៅផ្ទះយើងវិញ»។

ក្រោយពីបានឃេីញនូវភាពលំបាកដូចនេះរួចមក លោក អុឹម ជីវ៉ា ក៏បានចុះ​ទៅ​សួរសុខទុក្ខដល់​ប្អូនស្រីនៅមន្ទីរពេទ្យ និងបាននាំយកថវិការបស់សប្បុរសជនមកជួយ​​មាន​ថវិការរបស់អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា និងក្រុមគ្រួសាចំនួន ៣០០$ ឧបត្ថម្ភដល់ប្អូនស្រី ដើម្បីព្យាបាលជំងឺម្តាយ ដែលវះកាត់ឆ្អឹងខ្នង សំរាកព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា ១៧៩ ។







321 Shares
Copy link
Powered by Social Snap