• Mon. Mar 14th, 2022

កំពូលមហាសេដ្ឋី​ចិន ​នឹង​អភិវឌ្ឍ​តំបន់​ឧទ្យានជាតិ​រាម ​ជា​ក្រុង​ព្រះសីហនុ​ថ្មី

115 Shares

លោក​ ​Charles​ ​Xue​ ​ជនជាតិ​អាមេរិក​ដើមកំណើត​ចិន​ ​បាន​ដឹកនាំ​ជីវិត​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​រហូត​បាន​ក្លាយជា​បុរស​មានទ្រព្យ​ច្រើន​បំផុត​នៅក្នុង​ប្រទេស​ចិន​ ​និង​ជា​អ្នក​វិនិយោគ​បច្ចេកវិទ្យា​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​នេះ​។​



​ជា​កូនប្រុស​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​ ​លោក​ ​Xue​ ​បាន​ឆ្លងកាត់​សម័យ​ចលាចល​នៃ​បដិវត្តន៍​វប្បធម៌​ ​ហើយ​បាន​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ ​គឺ​ក្នុង​សហរដ្ឋអាមេរិក​ ​ក្រោយមក​បាន​វិលត្រឡប់​មក​កសាង​អាណាចក្រ​ពាណិជ្ជកម្ម​មួយ​ ​នៅក្នុង​ទឹកដី​កំណើត​របស់​គាត់​វិញ​។​

​គាត់​ក៏​ជា​អ្នក​សរសេរ​ប្លុក​វែ​ប​សាយ​ដ៏​ល្បីល្បាញ​ម្នាក់​ ​ដែល​មាន​អ្នកគាំទ្រ​ជាង​ ​១២​ ​លាន​នាក់​ ​ជា​វេ​ប​សាយ​សង្គម​ឈ្មោះ​ ​Weibo​ ​របស់​ចិន​។​ ​លោក​ ​Xue​ ​ដែល​កំពុង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុ​ជា​ថ្មី​ៗ​នេះ​ ​បាន​និយាយ​ជាមួយ​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច​ ​របស់​កាសែត​ខ្មែ​រថា​មស៍​ ​លោក​ ​Jose​ ​Rodriguez​ ​T​.​ ​Senase​ ​អំពី​ជីវិត​ ​និង​ផែនការ​វិនិយោគ​នៅ​កម្ពុជា​។​

ខ្មែរ​ថាម​ន៍​:​ ​លោក​និយាយ​ថា​ ​លោក​ចាប់អារម្មណ៍​នឹង​ប្រទេស​កម្ពុជា​ ​ហើយ​ចង់​វិនិយោគ​នៅក្នុង​ប្រទេស​នេះ​។​ ​តើ​អ្វីទៅ​ជា​ផែនការ​ជាក់លាក់​របស់​លោក?​ ​តើ​តំបន់​ណា​ដែល​លោក​គ្រោង​នឹង​ធ្វើការ​វិនិយោគ​?

​លោក​ ​Xue​:​ ​ខ្ញុំ​មក​ទីនេះ​កាលពី​ឆ្នាំមុន​ដើម្បី​ចូល​រួម​សន្និ​សិ​ទស្ដី​ពី​ប្រព័ន្ធ​ ​blockchain​ ​ហើយ​ខ្ញុំ​ក៏បាន​ស្រលាញ់​ប្រទេស​កម្ពុជា​ចាប់ពី​ពេលនោះ​។​ ​ខ្ញុំ​បាន​ត្រលប់​មកកាន់​ទីនេះ​ ​១១​ ​ដង​ ​ហើយ​ខ្ញុំ​បាន​ស្នាក់នៅ​ទីនេះ​អស់​រយៈពេល​បួន​ខែ​មក​ហើយ​ដែរ​។​ ​

​ខ្ញុំ​បាន​ជ្រើសរើស​ខេត្ត​ព្រះសីហនុ​ជា​កន្លែង​ចាប់ផ្ដើម​ដំបូង​របស់ខ្ញុំ​។​ ​យើង​នឹង​ចាប់ផ្តើម​វិនិយោគ​ជាមួយ​វិស័យ​ដី​ផ្លី​ ​និង​អចលនទ្រព្យ​។​ ​ខ្ញុំ​បាន​ទិញ​ដី​ទំហំ​ ​១ពាន់​ ​ហិ​ក​តា​នៅ​រាម​ ​ក្បែរ​ព្រលា​នយន្ត​ហោះ​ខេត្ត​ព្រះសីហនុ​។​ ​ខ្ញុំ​ក៏បាន​ជួល​ដី​ទំហំ​ ​៤ពាន់​ ​ហិ​ក​តា​ ​ក្នុងរយៈពេល​ ​១០០​ ​ឆ្នាំ​ ​នៅ​ឯ​កន្លែង​មួយ​ដែល​ជា​តំបន់​អភិរក្ស​ព្រៃឈើ​ជាតិ​ ​ស្ថិតនៅ​ក្បែរ​ព្រលា​នយន្​ត​ហោះ​ផង​ដែរ​។​ ​ទីតាំង​នេះ​មានក្រឡាផ្ទៃ​ទំហំ​ ​៨​ ​គីឡូម៉ែត្រ​ការ៉េ​ ​ដែល​មាន​ទំហំ​ធំជាង​ ​ក្រុង​ម៉ាកាវ​ដល់ទៅ​ ​១៥ដង​។​

​យើង​នឹង​សាងសង់​ក្រុង​ព្រះសីហនុ​ថ្មី​។​ ​យើង​មាន​គម្រោង​សាងសង់​កាស៊ីណូ​ ​មជ្ឈមណ្ឌល​កំសាន្ត​ ​និង​មជ្ឈមណ្ឌល​តាំង​បង្ហាញ​ទំនិញ​។​ ​យើង​នឹង​សាងសង់​ជា​ផ្ទះ​វីឡា​ ​ទីលាន​វា​យកូនហ្គោល​ ​សួនសត្វ​ ​ផ្ទះ​លម្ហែ​កាយ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ ​និង​ផ្ទះ​សម្រាប់​ជនជាតិ​ចិន​ចូលនិវត្តន៍​ ​ក្នុង​មានតម្លៃ​សមរម្យ​។​ ​ក៏​នឹង​មាន​សង់​តំបន់ឧស្សាហកម្ម​មួយ​ ​សម្រាប់​ជនជាតិ​ចិន​អាចប​ង្កើត​រោងចក្រ​ពួកគេ​បាន​ផង​ដែរ​៕

ប្រភព៖www.khmertimeskh.com​

115 Shares
Copy link
Powered by Social Snap