• Tue. Dec 7th, 2021

ជាងសំណង់ទូទាំងស្រុកខ្មែរអាចមកយកបាន ឧកញ៉ា​ ហ៊ួត​ ជា ប្រកាសចែកជូនម៉ាសដោយឥតគិតថ្លៃ!

24 Shares

ក្រោយការរីករាលដាលកូវីដ១៩​ ចូលក្នុងសហគមន៍ មានករណីអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់។ ប្រមុខរាជរដ្ឋាភិបាលក៍ប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ ដោយស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល​។

May be an image of 1 person and standing

លោកឧកញ៉ា ហ៊ួត ជា​ អគ្គនាយកក្រុមហ៊ុន ហ៊ួត​​ ជា ផ្គត់ផ្គង់សម្ភារៈ ក៍ប្រកាសចែកជូនម៉ាស់ដល់ សមាជិកសមាគមជាងសំណង់កម្ពុជា ឲ្យមកទទួលម៉ាស់ម្នាក់ចំនួន៤ប្រអប់ នៅទីស្នាកការកណ្ដាល ក្រុមហ៊ុន ហ៊ួត ជា​ បឹងបៃតង។

May be an image of one or more people and people standing

បើបងប្អូនដែលជាជាងសំណង់ ក៍អាចមកចុះឈ្នោះជាសមាជិកសមាគមជាងសំណង់កម្ពុជាដោយឥតគិតថ្លៃ តាមរយៈ“មូលនិធិឧកញ៉ា​ ហ៊ួត​ ជា” ជួយដល់កម្មករសំណង់ទាំងអស់​ ទូទាំងប្រទេសមានគ្រោះថ្នាក់ការងារ ទីតាំង https://goo.gl/maps/WoSynqnmsi7bfBhx7។

May be an image of one or more people, people standing and outdoors

ក្រសួង​សុខាភិបាល​បាន​ប្រកាសរក​​ឃើញ​ករណី​ឆ្លងកូវីដ១៩ ថ្មី​ចំនួន៤០ នាក់​ថែម​ទៀត​នៅព្រឹក​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១​នេះ​ ខណៈអ្នក​ជាសះស្បើយ​​មាន​ចំនួន​១នាក់។ អ្នក​ឆ្លង​ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ៣៨នាក់ ស្ថិតនៅក្នុងរាជធានីភំ្នពេញ និងខេត្តកណ្ដាល អ្នកធ្វើដំណើរមកពីក្រៅប្រទេស ២នាក់។ មក​ដល់​ថ្ងៃនេះ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” មាន​​អ្នក​ឆ្លងកេីនដល់ ១៣៧នាក់ ខណៈអ្នក​អ្នកឆ្លងសរុប ៦៣៣នាក់ អ្នកសម្រាកព្យាបាល ១៤២នាក់៕

24 Shares
Copy link
Powered by Social Snap