• Tue. Mar 15th, 2022

ក្រសួង​វប្បធម៌​ប្រគល់​បទចម្រៀង​១៣ បទ​ទៀត​ជូន​ភរិយា​លោក គង្គ ប៊ុនឈឿន

51 Shares

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​ប្រគល់​បទចម្រៀង​ចំនួន ១៣បទ ដែលជា​ស្នាដៃ​និពន្ធ​របស់​គង្គ ប៊ុនឈឿន ក្នុងនោះរួមមានទាំងបទដ៏ល្បីគឺបទ «ជំនោរ​ប៉ៃលិន» និង​ «ស្រណោះ​ផ្កាខ្ទម» ជូន​លោកស្រី​ គា គីមលន ភរិយាលោក គង្គ ប៊ុនឈឿន នាពេលខាងមុខ។ នេះបើតាម​សេចក្តី​ជូនដំណឹងរបស់​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០១៩។


ក្រសួង​បាន​ឱ្យដឹងថា ​កន្លងទៅ​នក្រសួង​បាន​ទទួល​សំណើ​សុំសិទ្ធិ​គ្រប់គ្រង​បទចម្រៀង​ពីលោកស្រី គាត គីមលន លើ​បទចម្រៀង​ដែលជាស្នាដៃ​និពន្ធ​របស់​កវី គង្គ ប៊ុនឈឿន។ ឆ្លងតាម​ការ​សិក្សា​ស្រាវជ្រាវ ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា ចម្រៀង​១៣បទខាងលើនេះ គឺ​ជាស្នាដៃនិពន្ធបទភ្លេង និង​ទំនុកច្រៀង​ដោយ​លោក គង្គ ប៊ុនឈឿន។


ជាមួយគ្នានេះ ក្រសួង​ក៏បាន​ប្រកាស​ដល់​រាល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​មាន​បំណង​ចង់​ប្តឹង​ជំទាស់​នឹង​ការស្នើសុំ​សិទ្ធិគ្រប់គ្រង​បទចម្រៀង​ខាងលើ អាច​ដាក់ពាក្យ​បណ្តឹង​ទៅ​នាយកដ្ឋាន​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែលនៃក្រសួង ក្នុង​រយៈពេល ១ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះ​តទៅ៕

51 Shares
Copy link
Powered by Social Snap