• Wed. Mar 16th, 2022

ខៃ ប្រសិទ្ធិ មក​ថត​​MV​​ស្រុក​ខ្មែរ​ស្ងាត់ៗ

0 Shares

វា​​ជា​​រឿង​ភ្ញាក់​ផ្អើល​១​ដែល​ស្ងាត់ៗ តារា​ចម្រៀង​សម្ដែង​ជើង​ចាស់ លោក ខៃ ប្រសិទ្ធិ បង្ហាញ​មុខ​ថត​MV ឲ្យ​អ្នក​​ដឹក​នាំ​សម្ដែង​ជើង​ចាស់​ម្នាក់។


MV ដែល​លោក ខៃ ប្រសិទ្ធិ ថត​នៅ គឺ​ជា​បទ​ចម្រៀង​ពី​ដើម ដោយ​លោក​បាន​ថត​ពី​ម្សិល​មិញ​នៅ តំបន់​ថ្មរូង ។ តាម​​ការ​រៀប​​រាប់ របស់ លោក ខៃ ប្រសិទ្ធិ ដើម​ហេតុ​ដែល​នាំ​ឲ្យ​លោក​សម្រេច​ចិត្ត​ថត​ឡើង​វិញ​នោះ ក៏​ព្រោះ​តែ​លោក​និង​អ្នក​ដឹក​នាំ​សម្ដែង​នោះ​ស្គាល់​រាប់​អាន​គ្នា​តាំង​ពី​យូរណាស់​មក​ហើយ គួបផ្សំ​លោក​មក​លេង​ស្រុក​កំណើត ហើយ​ចិត្ត​នៅ​តែ​មិន​ដាច់​អាលៃ​ពី​សិល្បៈ​ក៏ សាក​ល្បង​ថត​លេង​១ថ្ងៃ​ទៅ។ តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ មិន​មាន​ដឹង​ថា បទ​ចម្រៀង​ដែល​ថត​ថត​ឲ្យ​នោះ​ជា តារា​ចម្រៀង​រូប​ណា​ជា​អ្នក​ច្រៀង និង​ថយ​ឲ្យ​ផលិតកម្ម​ណា​ឡើយ គ្រាន់​តែ​ដឹង​ថា ជា​បទ​ចម្រៀង​ពី​ដើមៗ ប៉ុណ្ណោះ។


ការ​ថត​វីដេអូ​ខាង​លើ មិនមែន​មាន​ន័យ​ថា លោក​និង​ត្រឡប់​មក​លើ​វិថី​នេះ​ជា​ថ្មី​ឡើយ គឺ​គ្រាន់​តែ​ចង់​​ថត​លេង ជួយ​មិត្ត​​ភក្ត្រ​ដែល​ធ្លាប់​ធ្វើ​ការ​ជា​មួយ​គ្នា​កន្លង​មក​ប៉ុណ្ណោះ។ ក្នុង​ដំណើរ​ពី​ប្រទេស​អូស្ត្រាលី ​មក​លេង​ស្រុក​កំណើត​នេះ លោក ខៃ ប្រសិទ្ធិ មក​ចំនួន​តែ​២​សម្ដាហ៍​ប៉ុណ្ណោះ ហើយ​ប្រហែល​១សប្ដាហ៍​ទៀត លោក​និង​ត្រឡប់​ទៅ​វិញ​ហើយ៕

0 Shares
Copy link
Powered by Social Snap