• Sat. Mar 19th, 2022

មហា​សេដ្ឋី​ ៦រូបនេះ ​ក្លាយ​ជា​អ្នក​មាន​ផ្នែក​វេជ្ជសាស្ត្រ​

36 Shares

មួយពិភពលោកកំពុងមានតម្រូវការ និងការ​កើន​ឡើងនៃ​ថ្នាំ ​និង​ឧបករណ៍​វេជ្ជសាស្ត្រ​ ដូច្នេះហើយបាន​អ្នកចាប់ផ្តើមមុខជំនួញនេះ មួយចំនួន​ក្លាយ​ជា​អ្នក​មាន​បំផុត​នៅ​លើ​ពិភពលោក។

នេះ​គឺ​ជា​មហាសេដ្ឋីដែល​មាន​បំផុត​ទាំង ៦ រូប ដែលក្តោបមុខជំនួញ​ផ្នែក​វេជ្ជសាស្ត្រ ប្រចាំ​ឆ្នាំ ២០២០កន្លងទៅ៖

១. ZHONG HUIJUAN

Image result for zhong huijuan

មាន​ទ្រព្យសម្បត្តិ ១៤,៦ ពាន់​លាន​ដុល្លារ​ នៃ​ប្រទេស​ចិន។ គាត់​ជា​អតីត​គ្រូបង្រៀន​គីមីវិទ្យា​ បច្ចុប្បន្ន​នេះ​លោកស្រី​គឺ​ជា​នាយក​ប្រតិបត្តិ​និង​ជា​សហ​ម្ចាស់​ជាមួយ​កូនស្រី​ គឺ​លោកស្រី Sun Yuan នៃ​ក្រុមហ៊ុន​ថ្នាំ​ចិន Hansoh ។ គាត់ក៏​ជា​ស្ត្រី​មាន​បំផុត​ទី ២ នៅ​ចិន​ផង​ដែរ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​ឱសថ Hansoh បាន​កើន​ឡើង​ច្រើន​ជាង ៤០% ចាប់តាំង​ពី​ការ​បោះផ្សាយ​មូលបត្រ​លក់​ជា​សាធារណៈ​លើក​ដំបូង (IPO) របស់​ខ្លួន​នៅ​ផ្សារ​ហ៊ុន​ហុងកុង​កាល​ពី​ខែ​ កក្កដា ឆ្នាំ ២០១៩ ។

២. SUN PIAOYANG

Image result for SUN PIAOYANG

មាន​ទ្រព្យសម្បិត្ត១១,៨ ពាន់​លាន​ដុល្លារ​ នៃ​ប្រទេស​ចិន។ លោក Sun គឺ​ជា​អ្នកបច្ចេកទេស​ម្នាក់​នៅ​ក្រុមហ៊ុន​ឱសថ​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ដែល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថ្មី​ថា Jiangsu Hengrui។ លោក​បាន​ធ្វើការ​រហូត​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Jiangsu Hengrui និង​បាន​រៀបការ​ជាមួយ​អ្នកស្រី Zhong Huijuan ។

៣. LI XITING

ទ្រព្យសម្បិត្ត១១,៦ ពាន់​លាន​ដុល្លារ​នៃ​ប្រទេស​ចិន។ លោក LI គឺ​ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Mindray វេជ្ជសាស្ត្រ​អន្តរជាតិ ​ដែល​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រ​សម្រាប់​មន្ទីរពេទ្យ​នៅ​ជុំវិញ​ពិភពលោក។

លោក​បាន​បង្កើន​ផលិតកម្ម​នៅ​ពេល​ដែល​តម្រូវការ​សម្រាប់​ឧបករណ៍​របស់ Mindray បាន​ហក់​ឡើង​យ៉ាង​ខ្លាំង ​ចំ​ពេល​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ឆ្លង។

៤. XU HANG

Image result for XU HANG

ទ្រព្យសម្បិត្ត១១,២ ពាន់​លាន​ដុល្លារ នៃ​ប្រទេស​ចិន។ លោក​ជា​ប្រធាន​ក្រុមហ៊ុន Mindray Medical លោក Xu បាន​បង្កើន​ទ្រព្យសម្បត្តិ​ទ្វេដង​នៅ​ក្នុង​ឆ្នាំ​កន្លង​មក។ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​កូវីត១៩ បាន​ឈាន​ដល់​ទ្វីប​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ ភាគហ៊ុន​របស់ Mindray បាន​កើន​ឡើង​ជាង ៣០% ។

៥. THOMAS STRUENGMANN និង ANDREAS STRUENGMANN

Image result for THOMAS STRUENGMANN and ANDREAS STRUENGMANN

THOMAS មាន​ទ្រព្យសម្បិត្ត៩,៦ ពាន់​លាន​ដុល្លារ​ ANDREAS មាន​​ទ្រព្យសម្បិត្ត៩,៦ ពាន់​លាន​ដុល្លារ នៃ​ប្រទេស​ អាល្លឺម៉ង់។ បង​ប្អូន​ភ្លោះ​ទាំងពីរ​នេះ​បាន​បង្កើត​ក្រុមហ៊ុន​ផលិត​ឱសថ​ទូទៅ Hexal ក្នុង​ឆ្នាំ ១៩៨៦ ហើយ​បាន​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឱសថ Novartis ក្នុង​តម្លៃ ៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០៥ ។

ចាប់តាំង​ពី​ពេល​នោះ​មក​ ពួកគេ​បាន​បណ្ដាក់​ទុន​មួយ​ក្ដាប់​តូច​ នៃ​ក្រុមហ៊ុន​ជីវៈ​បច្ចេកវិទ្យា​ផ្សេងទៀត​ និង​រួមគ្នា​កាន់កាប់​ជិត​ពាក់​កណ្ដាល​នៃ​ក្រុមហ៊ុន​អាល្លឺម៉ង់​ ដែល​បាន​ចុះ​បញ្ជី​នៅ​អាមេរិក​ឈ្មោះ BioNTech ដែល​កំពុង​បង្កើត​វ៉ាក់សាំង​ការពារ​មេរោគ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន BioNTech បាន​កើន​ឡើង​យ៉ាង​ខ្លាំង ​ដោយ​បង្កើន​ទ្រព្យសម្បត្តិ​របស់​​ម្នាក់​ៗ​ពី ៤,៤ ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំមុន។

៦. CYRUS POONAWALLA

Image result for CYRUS POONAWALLA

មាន​ទ្រព្យសម្បិត្ត៨,២ ពាន់​លាន​ដុល្លារ នៃ​ប្រទេស​ឥណ្ឌា។ វិទ្យាស្ថាន Serum បាន​បង្កើត​ឡើង​និង​មាន​ឈ្មោះ Poonawalla គឺ​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ​ដែល​ផលិត​វ៉ាក់សាំង​សម្រាប់​ជំងឺ​កញ្ជ្រឹល ​ជំងឺ​ខួរ​ឆ្អឹង​ខ្នង​ តេតាណូស​និង​ច្រើន​ទៀត។

នៅ​ខែ​កុម្ភៈ​វិទ្យាស្ថាន​ បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជីវវិទ្យា​សំយោគ​អាមេរិក​ឈ្មោះ synthetic ដើម្បី​ធ្វើការ​លើ​វ៉ាក់សាំង​ការពារ​មេរោគ៕
ប្រភព៖forbes

36 Shares
Copy link
Powered by Social Snap