• Mon. Mar 14th, 2022
554 Shares

សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានចុះបញ្ជីនៅក្រសួងមហាផ្ទៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានអ្នកឧកញ៉ា លី ហួរ ជាប្រធាន។ អត្ថប្រយោជន៍ ជាសមាជិកនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានដូចជា៖

HOUSING DEVELOPMENT ASSOCIATION OF CAMBODIA

-ការពារសិទ្ធិស្របច្បាប់ និងសុចរិតភាពរបស់សមាជិកក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា
-ផ្តល់នូវវេទិកាសម្រាប់ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងអ្នកអភិវឌ្ឍន៍លំនៅឋានដូចគ្នា និងអាជ្ញាធរពាក់ព័ន្ធ
-ផ្ដល់ការប្រឹក្សាយោបល់លើបញ្ហាផ្លូវច្បាប់ និងនីតិវិធីផ្សេងៗក្នុងវិស័យសំណង់ និងអចលនទ្រព្យ
-ការជួយកសាងបណ្ដាញទំនាក់ទំនងដ៏រឹងមាំជូនសមាជិក ក្នុងវិស័យសំណង់ និងអចលនទ្រព្យ
-សមាគមជាអន្ដរការី សម្របសម្រួល ដោះស្រាយ ទំនាស់ វិវាទ និងភាពរាំងស្ទះផ្សេងៗ របស់សមាជិកក្នុង វិស័យសំណង់ និងអចលនទ្រព្យ
-ជួយផ្សព្វផ្សាយ ផលិតផល ឬសេវារបស់សមាជិក តាមរយៈគេហទំព័ររបស់សមាគម កម្មវិធី កិច្ចប្រជុំ និងការតាំងពិព័រណផ្សេងៗ ក្នុងក្របខ័ណ្ឌជាតិ និងអន្ដរជាតិផងដែរ
-ការបង្កើនដៃគូរសហការលើមុខរបរ របស់សមាជិក ដូចជា អ្នកផ្គត់ផ្គង់ អ្នកផ្សព្វផ្សាយ ប្រភពដើមទុន និងការស្វែងរកទីផ្សារជូនសមាជិក—ចូលរួមសហការជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ នូវរាល់ការវិនិយោគដែលមានភាពមិនច្បាស់លាស់ ឬ ការបង្កភាពចលាចលដល់ទីផ្សារសំណង់លំនៅឋាន និងអចលនទ្រព្យ

ឧកញ៉ាញូស៍ Oknha news សូមណែនាំលោកអ្នកស្គាល់ប្រធាន និងអនុប្រធានដោយលើគេហទំព័ររបស់សមាគម៖

អ្នកឧកញ៉ា ហុង​ ពីវ​

CamNews - News for youth in Cambodia

អគ្គនាយក គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ ពិភពថ្មី និងបុរី​​ ពិភពថ្មី។ លោក​មាន​ស្រុក​កំណើត​​​នៅ​រាជធានីភ្នំពេញ​។ បុរី​​ ពិភពថ្មី​គឺ​ជា​ក្រុម​ហ៊ុន​វិ​និ​យោគ​ក្នុង​ស្រុក​ដែល​ផ្គត់​ផ្គង់លំនៅឋាន​​ដល់​អតិ​ថិ​ជន​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​សំ​ណង់​អគារ​លំ​នៅឋាន​​ជា​លក្ខណៈ​បុរី ដែលមានជាច្រើនទីតាំងនៅជុំវិញរាជធានីភ្នំពេញ។

អ្នកឧកញ៉ា លី ហួរ

ឧកញ៉ា លី ហួរ ប្រាប់ អ្នកជំនួញ បរទេស អំពី សក្ដានុពល អចលនទ្រព្យ នៅ កម្ពុជា |  La Reine Media

អគ្គនាយក​ក្រុមហ៊ុន​​ លី ហួរ​ គ្រុប​ និងជាអនុ​​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។ អ្នកឧកញ៉ា​ មាន​​ស្រុក​កំណើត​នៅ​ខេត្តកំពង់​ចាម​។ នៅ​ឆ្នាំ ១៩៨៦ ​លោក បាន​សម្រេច​ចិត្ត​បង្កើត​អាជីវកម្ម​ ប្ដូរ​ប្រាក់​ ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំងក្នុង​វិស័យ​ហិរញ្ញវត្ថុ​។ លើ​សពី​នេះ​ទៅ​ទៀត​ អ្នកឧកញ៉ា បានពង្រីកអាជីវកម្មរបស់ខ្លួន​តាម​រយៈ​ក្រុមហ៊ុន លី​ ហួរ គ្រុប​ដែល​​បាន​វិនិយោគ​ក្នុង ​វិស័យ​​ផ្សេងៗ​គ្នា ដូចជា អចលនទ្រព្យ និង​សំណង់, ហិរញ្ញវត្ថុ និង​កសិ​ឧស្សាហកម្មផងដែរ​​។ លោកបានរួមចំណែកវិភាគទានយ៉ាងច្រើន សម្រាប់ជួយ​ដល់​វិស័យ​សេដ្ឋកិច្ចនៅក្នុងប្រទេស និងលើកកម្ពស់ វិស័យបណ្ដុះ​បណ្ដាល​ធនធានមនុស្សឲ្យ​ប្រសើរឡើង ដែលធ្វើឲ្យលោកបានទទួលលិខិតសរសើរ ពានរង្វាន់ និងមេដាយជាច្រើន។

លោកឧកញ៉ា ថៃ ជាហួត

ឧកញ៉ា ទាំង៥ រូប នេះ ជា សេដ្ឋី អចលន ទ្រព្យ ដ៏ លេច ធ្លោ បំផុត នៅ កម្ពុជា —  Cambonomist

អគ្គនាយក ក្រុមហ៊ុន បុរី​ ប៉េង ​ហួតគ្រប់​បាន​ចាប់​ផ្តើម​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៥​ ក្នុង​គោល​ដៅ​​​ពង្រីក​​សក្ដានុពល​ទី​ផ្សារ​​ប្រកប​ដោយ​ការ​ទទូល​ខុសត្រូវខ្ពស់​សម្រាប់​ជា​ទំនុក​ចិត្ត​​ដល់​អតិ​ថិ​ជន​ក្នុង​ការ​​ស្វែង​រក​លំនៅ​ឋាន​​សាកសមនឹង​​កម្រិត​ជី​វិភាព​របស់​ខ្លួន​។​​ភាព​រីកច្រើន​នេះ​ហើយ​ធ្វើ​ឲ្យ​បុរី​ ប៉េង​ ហួត ​​បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​៥ ក្នុង​ការ​អភិវឌ្ឍន៍​​វិស័យ​អចលនទ្រព្យ និង​សំណង់​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា។

អ្នក​ឧកញ៉ា លាង ម៉េង ​

ឧកញ៉ា លាង ម៉េង៖ ធនាគារ ជីប ម៉ុង  បង្កើតឡើងដើម្បីគាំទ្រការរីកលូតលាស់វិស័យបច្ចេកវិទ្យា  គោលដៅពន្លឿនសេដ្ឋកិច្ចជាតិ ឈានសម្រេចនូវ ...

ជា​ប្រធាន​អគ្គនាយក​​ ក្រុមហ៊ុន ជីប​ ម៉ុង ​គ្រុប ដែ​លជា​​ក្រុមហ៊ុន​​វិនិយោគ​ក្នុង​ស្រុក​​ ត្រូវ​បាន​បង្កើត​តាំងពី​​ឆ្នាំ​ ១៩៨២។ បច្ចុប្បន្ន ក្រុមហ៊ុន​ ជីប ម៉ុង គ្រុប ជា​ក្រុមហ៊ុន​ឈាន​មុខគេ ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា ក្នុង​ការ​នាំ​ចូល​ និង​ចែក​ចាយ​នូវ​សម្ភារៈ​សំណង់ និង​សម្ភារៈ​បន្ទប់​ទឹក​គ្រប់​ប្រភេទ។ លើសពី​នេះ​ទៀត ក្រុមហ៊ុន ជីប ម៉ុង​ លែន ដែលជា​ម្ចាស់​គម្រោង​ The Park Land Sen Sok ក៏​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ជីប ម៉ុង​ គ្រុប​ផងដែរ។

​លោកឧកញ៉ា តេង ហឿង

លោកមាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត។ លោកឧកញ៉ា ជាអ្នកគ្រប់គ្រង​ទូទៅរបស់ ក្រុមហ៊ុនដឹកជញ្ជូន​ តេ​ង​ ឡាយ គ្រុប។ នៅឆ្នាំ​២០១៥ លោកឧកញ៉ា ​​បាន​ក្លាយ​ជា​អនុប្រធាន​គម្រោង របស់​បុរី​ អរគីដេវីឡា ជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​សំណង់​អចលនទ្រព្យ​​ដ៏ធំ​ដែល​កំពុង​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ក្នុង​រាជធានីភ្នំពេញ។

លោកជំទាវ ខា ឡេង

ជា​អគ្គនាយិការង​ អាល់ហ្វា ប្រផឹធី ខនស្ត្រាក់សិន។ លោកជំទាវ​ បានបញ្ចប់ថ្នាក់អនុបណ្ឌិត និង កំពុងសិក្សាថ្នាក់បណ្ឌិត ផ្នែកច្បាប់។ ក្រុមហ៊ុន អាល់ហ្វា ប្រផឹធី ខនស្ត្រាក់សិន ជា​ក្រុមហ៊ុន​មានបទពិសោធន៍​ជាច្រើន​ឆ្នាំ​ ខាង​ផ្នែក​អចលនទ្រព្យ​ និង​សំណង់​ផងដែរ​ដែ​ល​ក្រុមហ៊ុន​​បាន​កំពុង​វិនិយោគ​​គម្រោង​ធំ​ៗជា​ច្រើន​ដូចជា គម្រោង​ The Gate Way ជាដើម។

លោកជំទាវឧកញ៉ា កែវ ម៉ាលី បានទទួលមរណភាពថ្មីៗនេះ

លោកជំទាវ កែវ ម៉ាលី ទទួលមរណភាព ដោយរោគាពាធ នៅមន្ទីរពេទ្យប្រទេសថៃ  ក្នុងជន្មាយុ៦៥ឆ្នាំ - Khmer Breaking News

ជាអគ្គនាយិកា ខុនដូ វិមានកែវចរណៃ។ លោក​ជំទាវ​​ឧកញ៉ា​ មានស្រុកកំណើតនៅ រាជធានីភ្នំពេញ។ លោកជំទាវ គឺជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ប្រធាន​ ក្រុមហ៊ុន CrystalRice (Kampuchea) Co., Ltd ដែល​មាន​លទ្ធភាព​កិនស្រូវ​បាន​២០០តោន​ក្នុង​មួយ​ថ្ងៃ​នៅ​​កំពុង​ផែ​​ខេត្ត​កំពត និង​ក្រុមហ៊ុន កែវ ម៉ាលី គ្រុប។ លោកជំទាវ បានទទួលមរណភាព នៅម៉ោង១៖០៧នាទីអាធ្រាត្រ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ៦៥ឆ្នាំ។

លោកឧកញ៉ា លី សេងឃាង

មកទស្សនាវីដេអូទិដ្ឋភាពនៃពិធីចេញម្លប់របស់កូនស្រីលោក ឧកញ៉ា លី សេងឃាង បានដឹងថា  អស្ចារ្យប៉ុណ្ណា (វីដេអូ) - Khmer Breaking News

ជាអគ្គនាយកក្រុមហ៊ុន BS Land and Home ជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​សំណង់​​ផ្ទះ​ល្វែង វិឡា និង​ខុនដូ បើគិត​មក​សព្វថ្ងៃ​ ក្រុមហ៊ុន BS Land and Home បាន វិនិយោគ​លើគម្រោង៣​គឺ គម្រោង ចតុ​មុខ​ ស៊ី​ធី​វីយូ ខុនដូ, គម្រោង ចតុ​មុខ​ ស៊ី​ធីទី១ និង គម្រោង ចតុ​មុខ​ ស៊ី​ធីទី២ ក្នុង​តំបន់​ស្វាយជ្រុំ ខេត្តកណ្តាល។

​លោក ឧកញ៉ា តាំង គួង

ឧកញ៉ា តាំង គួងហាវ និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន  សែន ទិញវ៉ាក់សាំងកូវីដ១៩

អគ្គនាយក ក្រុមហ៊ុន TANG KUNG GROUP Co.,Ltd ។ លោកមានស្រុកកំណើតខេត្តកំពង់ចាម។ នៅឆ្នាំ ១៩៩៧ ឧកញ៉ា តាំង គួង ជាអគ្គនាយកក្រុមហ៊ុនបោះពុម្ភ Digital Advertising ក្រុមហ៊ុនទទួលបានវិញ្ញាប័ណ្ណបត្រ ISO 9001 លើគុណភាព និងសេវាបោះពុម្ភនៅឆ្នាំ ២០១២។ ពីឆ្នាំ ២០០៤-២០១៤ លោកបានពង្រីកអាជីវកម្មថែមទៀតតាមរយៈក្រុមហ៊ុន តាំង គួង គ្រុប ដែលបានវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ដូចជាគម្រោង (CENTER CITY TA KHMAO) ។

លោកឧកញ៉ា លាង សាំង

ជានាយកក្រុមហ៊ុ​ន ហាយ ធិច និងជាអគ្គនាយក បុរី ហាយធិច។ ក្រុមហ៊ុន​ បុរី​ហាយធិច បាន​វិនិយោគ​សំណង់​លំនៅឋាន​ជា វិឡា​ប្រណិត​ និង​ក្លឹប​ហាត់​ប្រាណ​ជា​ដើម។ បើ​គិត​មក​ដល់​សព្វថ្ងៃ​ ក្រុមហ៊ុន ហាយធិច មានគម្រោង​​បុរី ហាយ ធិច, បុរី ហាយ ធិច ២, បុរី ហាយ​ ធិច​លុច្សសារី , ​​អាគារ​ពណ៌​ស៦ជាន់ ​និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយចំនួនទៀត។

អ្នកឧកញ៉ា សៀ ឫទ្ធី

ឧកញ៉ាសៀ រិទ្ឋីហក់ចូលកាន់តែជ្រៅក្នុងវិស័យដឹកជញ្ជូន | Best Real Estate News  in Cambodia

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អកស៍ឡី-វើលប្រ៊ីដ(ខេមបូឌា) ខូអិលធីឌី។ អ្នកឧកញ៉ា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង។ លោកឧកញ៉ា គឺជាវិនិយោគិន និងជាអ្នកអភិវឌ្ឍន៍អចលទ្រព្យជោគជ័យមួយរូបនៅកម្ពុជា។ បច្ចុប្បន្ន អ្នកឧកញ៉ា គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា គឺ វើលប្រ៊ីដ គ្រុប ដែលជាម្ចាស់គម្រោងខុនដូខ្នាតអន្តរជាតិ The Peak & The Bridge។

​លោកឧកញ៉ា ប៊ុន ហៃ

HOUSING DEVELOPMENT ASSOCIATION OF CAMBODIA

ប្រធានក្រុមហ៊ុន បុរី ភ្នំពេញថ្មី និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា។ លោកឧកញ៉ា មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ក្រុមហ៊ុន បុរី ភ្នំពេញថ្មី គឺជាក្រុមហ៊ុនវិនិយោគសំណង់លំនៅឋាន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងមានកេរ្ត៍ឈ្មោះល្បីល្បាញផងដែរ។

​លោកឧកញ៉ា សេង ញ៉ក់

អគ្គនាយកក្រុមហ៊ុន ដឹ ព្រេមៀលែន ឯ.ក។ លោកឧកញ៉ា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ លោកឧកញ៉ា បានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត ផ្នែកពាណិជ្ជកម្ម។ ។ បច្ចុប្បន្នលោកឧកញ៉ា គឺជាអគ្គនាយកក្រុមហ៊ុន ដឹ ព្រេមៀលែន ឯ.ក និងជាអ្នកជំនួញក្នុងស្រុក និងក្រៅប្រទេសផងដែរ។

554 Shares
Copy link
Powered by Social Snap