• Wed. Mar 16th, 2022

CEO AirAsia៖ក្រុមហ៊ុន​ជាច្រើន​មិនដឹង​ពី​តម្លៃពិត​ប្រាកដ​នៃ​បុគ្គលិក​ តែ AirAsia យល់ច្បាស់​ពី​រឿងនេះ

16 Shares

អ៊ែលអាស៊ី AirAsia ជា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស​នៅក្នុង​តំបន់​អាស៊ី​គ្នេ​យ៍ដ៍ល្បីជាងគេរ បាន​បង្កើតឡើង​នៅខែធ្នូ ឆ្នាំ​១៩៩៣ ក្រោម​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Tune Group​។ ​មាន​ការិយាល័យ​កណ្ដាល​នៅ​រដ្ឋធានី​កូ​ឡា​ឡាំ​ពួរ នៃប្រទេស​ម៉ាឡេស៊ី​។​

AirAsia Group CEO says airline on the mend with 60pc capacity on short-haul  flights | Money | Malay Mail

ក្រុមហ៊ុននេះ ទទួលបានជោគជ័យ​យ៉ាងខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍​ ក្រោម​ការដឹកនាំរ​ប​ស់លោក Tony Fernandes​។ ក្រុមហ៊ុន​នេះ​ត្រូវបាន​លោក Fernandes ទិញយក​កាលពី​ឆ្នាំ ២០០១​។ ម្ចាស់ AirAsia  ​រូបនេះ លោក​បាន​ពង្រីក​ពី​បុគ្គលិក ២០០ នាក់ និង​យន្តហោះ ២​គ្រឿង រហូតដល់​មាន​បុគ្គលិក​ជាង ២ ម៉ឺន​នាក់ និង​យន្តហោះ ២៥៥ គ្រឿង​។​

AirAsia flights into Avalon set to benefit the region with experts  predicting a tourism boost | The Standard | Warrnambool, VIC

លោក Tony Fernandes​ បានផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មានថា ជំនាញ​ម្យ៉ាង​ដែល​លោក​មាន​ជាប់​ខ្លួន​ដើម្បី​ដឹកនាំ AirAsia នោះ​គឺ​ការស្វែងរក​មនុស្ស​ពូកែ​ឱ្យធ្វើ​ការ​ជាមួយ​។ Fernandes ប្រាប់ថា លោក​តែង​ធ្វើការ​ស្វែងរក​មនុស្ស​មា​ន​ជំនាញ​ទំនាក់ទំនង និង​អ្នក​ដែលមាន​គោលបំណង​ច្បាស់លាស់​។​

AirAsia Group CEO Tony Fernandes defied rules to enter Indian market

ម្យ៉ាង ការស្វែងរក​មនុស្ស​ពូកែ គ្រាន់តែ​ជា​ចំណែក​ការងារ​មួយ​របស់​អ្នកដឹកនាំ​ប៉ុណ្ណោះ​។ បន្ថែម​ពីលើ​នោះ ការយល់ដឹង​ពី​របៀប​ថែរក្សា​បុគ្គលិក​ពូកែ​ទើប​ជា​ចំណែក​ការងារ​សំខាន់​មួយទៀត​របស់​មេកោយ​។ នេះ​បើ​កា​រប​ញ​ញ​ជាក់​បន្ថែម​ពី នាយក​ក្រុមហ៊ុន​រូបនេះ​។​

New showcase: AirAsia unveils future of long-haul air travel at Paris Air  Show

​លោក​ថា ដើម្បី​ធ្វើ​រឿង​ទាំងពីរ​នេះ​បាន លោក​រមែង​ប្រកាន់​ភ្ជាប់​ចំណុច​៣​រួមមាន តម្លាភាព ការកោតសរសើរ និង​ការផ្តល់ឱ្យ​បុគ្គលិក​នូវ​សមត្ថភាព​អភិវឌ្ឍ​ខ្លួន​របស់​ពួកគេ​។ លោក​សង្កត់ធ្ងន់ថា “​ក្រុមហ៊ុន​ជាច្រើន​មិនដឹង​ពី​តម្លៃពិត​ប្រាកដ​នៃ​បុគ្គលិក​របស់​ពួកគេ​ទេ តែ AirAsia យល់ច្បាស់​ពី​រឿងនេះ​”​។​

AirAsia will rebound to profit in a year, vows CEO Tony Fernandes - Nikkei  Asia

សហគ្រិនរកស៊ីលើវិស័យអាកាសចរណ៍រូបនេះ ផ្តល់​ដំបូន្មាន​ថា “​សហគ្រិន​ជាច្រើន​គិតថា ពួកគេ​ដឹង​ពីអ្វីៗ​គ្រប់យ៉ាង ប៉ុន្តែ​សម្រាប់​អ្នក អ្នក​ត្រូវតែ​រៀន​ស្ដាប់​មនុស្ស​ទាំងឡាយ​ដែល​នៅ​ជុំវិញខ្លួន​អ្នក​”៕

ប្រភព ​៖ CNBC​

16 Shares
Copy link
Powered by Social Snap