• Mon. Mar 14th, 2022

រំភើប! ស្រីអូន ឧបត្ថម្ភថវិកាចំនួន ៧ម៉ឺនដុល្លារ ដល់គម្រោងព្រឹត្តិការណ៍បៃតងសង្ក្រាន្ដ

39 Shares

យុវជនស្ម័គ្រចិត្ត Baitong Warriors-បៃតងវ៉ររៀរស៍ បានរៀបចំសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍បៃតងសង្ក្រាន្ដ ដែលប្រើពាក្យស្លោកថា“ ព្យាបាលដំបៅផែនដី” ដោយឃើញវត្តមានអ្នកជំនួញ សិល្បករក្មេងចាស់អញ្ជើញចូលរួមយ៉ាងច្រើនកុះករ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ។

លោកស្រី នួន សុន្ទរី ហៅស្រី អូន ម្ចាស់ផលិតផលសម្រស់ធម្មជាតិ បានឧបត្ថម្ភថវិកាចំនួន ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក​ ដល់គម្រោង បៃតងសង្រ្កាន្ត​ ដែលដឹកនាំដោយលោក តាន់ គឹមសួ​ ជានិច្ចកាលលោកតែខិតខំប្រឹងប្រែង​ ដេីម្បីព្រៃឈេី​ នៅតំបន់ឱរ៉ាល់​។

សូមជម្រាបផងថា គម្រោង ព្រឹត្តិការណ៍ បៃតងសង្ក្រាន្ត គឺជាកម្មវិធីដែលផ្សាភ្ជាប់រវាងមនុស្សនិងមនុស្ស មនុស្សនិងធម្មជាតិ មនុស្សនិងសិល្បៈវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ បណ្តុះមនសិកាយុវជនឲ្យចេះស្រលាញ់ អភិរក្ស ថែរក្សា អភិវឌ្ឍន៍ សម្បត្តិធម្មជាតិ មរតកវប្បធម៌ជាតិ៕

39 Shares
Copy link
Powered by Social Snap