• Mon. Mar 14th, 2022

ពីរ​ឆ្នាំ​ទៀត ហាង​ឆេងដី​នៅ​កោះនរា អាច​ឡើងមួយគុណជាបី

324 Shares

ស្ពានកោះនរា ដែល​បានបើកការដ្ឋាន​សាងសង់​គ្រោង​បញ្ចប់​រយៈពេល ៣៨ ខែ នឹង​ធ្វើ​ឲ្យ​សន្ទុះ​ហាង​ឆេង​ដី​នៅ​តំបន់​ជុំវិញ​ឡើង​គុណ​ជា​ពីរ​ជា​បី។

ហាង​ឆេង​ដីធ្លី​នៅ​ម្តុំ​កោះនរា តាម​ប្រភព​អ្នក​រកស៊ី​វិស័យ​អចលនទ្រព្យ​មួយ​ម៉ែត្រ​ការ៉េ​ជាង ១០០០ ដុល្លារនាពេល​បច្ចុប្បន្ននេះ។ នៅ​ពីរ​ឆ្នាំ​ទៀត​នៅពេលស្ពាន​សង់​រួច​ ហាងឆេង​ដី​អាច​ឡើង​ដល់ ៣០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

ស្ថានភាព​ភូមិសាស្រ្ត​ហុំព័ទ្ធ​ដោយ​ទន្លេ ទើប​ធ្វើ​ឲ្យ​ហាងឆេង​ដី​ខ្ពស់​ជាង​តំបន់​មួយ​ចំនួន​ទៀត។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន OCIC កំពុង​សាងសង់​ស្ពានភ្ជាប់​ពីកោះពេជ្រ​មក​តំបន់​ក្រុង​រណប​កោះនរា។ ក្រុមហ៊ុន​អភិវឌ្ឍ​នេះ ​គ្រោង​ចាយ​ថវិកា​ជាង ៥០០ លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដែលនឹង​ប្រែក្លាយ​តំបន់ធ្លាប់​ស្ងប់ស្ងាត់មាន​ការ​សន្ទុះ​អភិវឌ្ឍ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

​​​

324 Shares
Copy link
Powered by Social Snap