• Thu. Oct 28th, 2021

បទ“ត្រឹម​ស្រីចិញ្ចឹម”អេង ស្រីអូន ចាក់​ដោត​បេះ​ដូង​អ្នក​ដែល​យក​ប្ដី​គេ

577 Shares

តារាចម្រៀង​សាច់​សខ្ចី​ដូច​បណ្ដូល​ចេក​កញ្ញា អេង ស្រីអូន ដែល​គ្រប់​គ្នា​ស្គាល់​​នាង តាម​រយៈ​បទ​ “អូនមិនមែនជាធានាគារ” ​ថ្មីៗ​នេះ បាន​ចេញ​បទ​ចម្រៀង​ថ្មី​១​បទ​ទៀត​ហើយ​​គឺ​បទ“ត្រឹម​ស្រីចិញ្ចឹម” ដោយ​បទ​ចម្រៀង​មួយ​បទ​នេះ​កំពុង​​​​តែ​ទទួល​ការ​ចាប់អារម្មណ៍ ព្រម​ទាំង​ចាក់​ដោយ​ជា​ខ្លាំង លើ​ស្រី​ដែល​បាន​ស្រលាញ់​ប្ដី​គេ។

មុន​​ការ​ចេញ​បទ​ចម្រៀង​ថ្មី​របស់​នាង​កញ្ញា អេង ស្រីអូន បាន​សរសេរ​រៀបរាប់​ជាមួយ​អារម្មណ៍​ឈឺ​ចាប់​ថា៖” ត្រឹម​ស្រី​ចិញ្ចឹម​​របស់​បុរស​ម្នាក់​ គេ​ចង់​ចោល​យើង​ពេល​ណា​ក៏បាន ពេល​ដែល​គេ​ឆ្អែត​ឆ្អន់​នឹង​រូប​ខ្ញុំ ណែន​ទ្រូង​គ្រាំ​គ្រា​ចិត្ត​ខ្លាំង​ណាស់ តើ​អ្នកណា​យល់​អារម្មណ៍​ឈ្មោះ​ជា​ស្រី​ចិញ្ចឹម”។

ជុំវិញ​ការ​បង្ហោះ​សារ​នេះ​ដែរ​បើ​តាម​ អេង ស្រីអូន​បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​ខ្លួន​បាន​បង្ហោះ​សរសេរ​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក គឺ​ជា​​អត្ថន័យ និង​ចំណង​ជើង​បទ​ចម្រៀង​ថ្មី​របស់​នាងប៉ុណ្ណោះ​គ្មាន​អ្វី​លើស​ពី​ហ្នឹង​នោះ​ទេ សុំទោស​ផង​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​បងប្អូន​យល់​ច្រលំ។

ជា​មួយ​បទថ្មី​ “ត្រឹម​ស្រីចិញ្ចឹម” ដែល​បាន​ចេញ​ MV ប៉ុន្មាន​ថ្ងៃ​នេះ ឃើញ​ថា កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ជាមួយ​ពាក្យ​ពេចន៍​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​អត្ថន័យ​នៃ​បទ​ចម្រៀង​មួយ​បទ​នេះ។

គួរ​រម្លឹក​ថា​បទ​ចម្រៀង​ដែល​ធ្វើ​ អេង ស្រីអូន ត្រូវ​បាន​មហាជន​ទាំង​ក្នុង​និង​ក្រៅ​ស្គាល់​នាង​គឺ​បទ “អូនមិមែនជាធានាគារ” ដោយ​មាន​អ្នក​ចូល​ទស្សនា​រាប់​លាន​ដង​ឯណោះ។ ចំពោះ​បទ​ “ត្រឹមស្រីចិញ្ចឹម” នេះ​ដែរ​កញ្ញា សង្ឃឹម​ថា​នឹង​ផ្ទុះ​ការ​គាំទ្រ​ដូច​បទ​មុនៗ៕

577 Shares
Copy link
Powered by Social Snap