• Sat. Mar 19th, 2022

រុស្សី បង្ហាញ​គោលបំណង ចង់​បង្កើត​រោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា​

242 Shares

ឯកអគ្គរដ្ឋទូតវិសាមញ្ញ​សហព័ន្ធរុស្សី ក្នុង​ពេល​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម ស៊ុយ សែម បាន​លើក​ពី​គោលបំណង​ដែល​ក្រុមហ៊ុន​រុស្សី ​ចង់​ចូលរួម​អភិវឌ្ឍធនធានរ៉ែ រួមទាំង​គម្រោង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​កាត​នៅ​កម្ពុជា។

ដោយ​អបអរសាទរ ដែល​កម្ពុជាទទួលបាន​តំណក់ប្រេងលើកដំបូង លោក អាណាតូលី បូរ៉ាវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ​សហព័ន្ធរុស្សី ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​រុស្សីចង់​ចូលរួម​អភិវឌ្ឍ​វិស័យថាមពលកកើតឡើងវិញ ដូចជា​ថាមពលដើរដោយខ្យល់ និងថាមពលដើរដោយពន្លឺព្រះអាទិត្យ រួម​ទាំង​ការ​វិនិយោគ​លើ​វិស័យថាមពលប្រេងនិងឧស្ម័ន។

រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល ឯកឧត្តម ស៊ុយ សែម ក៏​បង្ហាញ​ការ​គាំទ្រដល់ការវិនិយោគ​រុស្សី​មកកម្ពុជា ជាពិសេសការបង្កើតរោងចក្រចម្រាញ់ប្រេងកាត៕

242 Shares
Copy link
Powered by Social Snap