• Wed. Mar 30th, 2022

​ព័ត៌មាន​ថ្មីៗ ជុំវិញ​ព្រលាន​យន្តហោះ​អាយុ​កាល​ជាង ៥០ ឆ្នាំ នៅ​បាត់ដំបង

5 Shares

ព្រលាន​យន្តហោះ​ខេត្ត​បាត់ដំបង ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​ដាក់​ផែនការ​ក្នុង​ការ​អភិវឌ្ឍ​ឡើងវិញ។

​លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ម្សិលមិញថា គម្រោង​អភិវឌ្ឍ​ន៏​ព្រលានយន្តហោះ​ ខេត្ត​បាត់ដំបង​ឡើងវិញ ឈាន​ដល់​ការ​បោះបង្គោល​កំណត់​ព្រំដី​ និង​កំពុង​រង់ចាំ​ការសម្រេច​ពី​គណៈកម្មការ​អន្តរក្រសួង លើ​ការ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​។

លោក​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​បាន​ធ្វើការ​មួយ​ជំហាន​ជាមួយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ លើ​ការរៀបចំ​ចុះបញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​ នៅ​ក្បែរ​ព្រលានយន្តហោះ​នេះ​។

ការ​​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​គឺ​បាន​ខ្វៀល​ដី​ព្រលាន​យន្តហោះ​រក្សាទុក​មានន័យថា ចំណុច​ណា​ ដែលជា​ដី​របស់​ព្រលាន​អាជ្ញាធរ នឹង​មិន​ចុះបញ្ជី​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ទេ​។​

លោក សឿ​ម ប៊ុន​រិ​ទ្ធិ អះអាងថា ការងារ​ដែល​សេសសល់​ស្ថិតនៅលើ​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល ជាមួយនឹង​គណៈកម្មកា​រ ដែល​ត្រូវ​នឹង​បង្កើតឡើង​នាពេលខាងមុខ​។ ចំណែក​អាជ្ញាធរខេត្ត មកដល់​ថ្ងៃនេះ បានត្រឹមតែ​សម្របសម្រួល ដើម្បី​បោះបង្គោល​ព្រំដី​ព្រលានយន្តហោះ​តែប៉ុណ្ណោះ ដើម្បី​ចៀសវាង​កុំឲ្យ​ប្រជាពលរដ្ឋ​ចេះតែ ចូលធ្វើ​ស្រែ និង​កាន់កាប់​បន្ថែមទៀត​។​

គួរ​បញ្ជាក់​ថា ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានបិទដំណើរការតាំងពីឆ្នាំ ១៩៩១ ក្រោយពេលដាក់ឱ្យបម្រើវិស័យអាកាសចរណ៍យោធា មួយរយៈក្នុងសម័យរដ្ឋកម្ពុជា។ ព្រលានយន្តហោះនេះ ធ្លាប់បានបិទមិនឱ្យដំណើរការម្តងរួចមកហើយ គឺ នៅពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច ឆ្នាំ ១៩៧៥ ក្រោយពីបានកសាងរួចនៅឆ្នាំ ១៩៦៧៕

5 Shares
Copy link
Powered by Social Snap