• Fri. Mar 18th, 2022

ក្រុមហ៊ុនសេវាកម្មម្ហូបអាហារលំដាប់ពិភពលោកដ៏ធំមួយរបស់ប្រទេសបារាំង បើកសម្ពោធនៅកម្ពុជា

120 Shares

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា បានអញ្ជើញសម្ពោធបើកក្រុមហ៊ុន Newrest ដែលជាក្រុមហ៊ុនផ្នែកសេវាអាហារដ្ឋានធំមួយរបស់បារាំង កាលពីយប់ថ្ងៃទី២០ មករា ម្សិលមិញនេះ។

លោករដ្ឋមន្ត្រីបានលើកឡើងថា វត្តមានក្រុមហ៊ុនដ៏ធំ បម្រើផ្នែកអាហាររបស់បារាំងនេះ នឹងរួមចំណែកបង្កើតការងារក្នុងស្រុក ក៏ដូចការគាំទ្រដ៏កំណើនវិស័យទេសចរណ៍នាពេលខាងមុខ។ 

លោកសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់វិនិយោគិនបារាំង ដែលបានជ្រើសរើសយកកម្ពុជា ជាទីផ្សារសេវាកម្មរបស់ខ្លួន ស្របតាមគោលនយោបាយ លើកទឹកចិត្តវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា។ 

សូមបញ្ជាក់ថា ក្រុមហ៊ុនNewrest ជាក្រុមហ៊ុនសេវាកម្មម្ហូបអាហារលំដាប់ពិភពលោកដ៏ធំមួយ របស់ប្រទេសបារាំង ដែលប្រតិបត្តិការនៅក្នុង៥៨ប្រទេសលើពិភពលោក មានបុគ្គលិកបម្រើការងារចំនួន៣៤.៩០០នាក់ ដែលអាចរកចំណូលរួមបានចំនួន១.៥២៦,៧០លានអឺរ៉ូក្នុងឆ្នាំ២០១៨-២០១៩។

ក្រុមហ៊ុនNewrest បម្រើសេវាផ្គត់ផ្គង់ម្ហូបអាហារ យ៉ាងសំបូរបែប រួមមាន សេវាម្ហូបអាហារលើយន្តហោះ សេវាម្ហូបអាហារតាមកម្មវិធី និងតំបន់ដាច់ស្រយាល សេវាម្ហូបអាហារលើរថភ្លើង និងសេវាម្ហូបអាហារនៅតាមភោជនីយដ្ឋាន៕

120 Shares
Copy link
Powered by Social Snap