• Tue. Oct 19th, 2021

ព្រាប សុវត្ថិ ចេញអាល់ប៊ុមដំបូងជាមួយតន់ ច័ន្ទសីម៉ា ស្អែកនេះហើយ

5 Shares

ដូចការសង្ស័យមែន វត្តមានរបស់ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ក្នុងផលិតកម្ម galaxy navatra ច្បាស់ជាអ្នកគ្រប់គ្រងផលិតកម្ម នឹងរៀបចំឲ្យច្រៀងរួមគ្នាជាមួយ តារា ចម្រៀង ណាម្នាក់ជាក់ជាមិនខាន ហើយក្នុងនោះ តន់ ចាន់សីម៉ា គឺជាជម្រើសទី១។ ការទទឹងនោះនឹងចេញលទ្ធផលថ្ងៃស្អែកនេះហើយ គឺពួកគេពិតជាចេញបទចម្រៀងរួមគ្នា នៅថ្ងៃស្អែកនេះតែម្ដង។

តាមការបង្ហើបពីប្រភពច្បាស់ការមួយ បទចម្រៀងដែល លោក ព្រាប សុវត្ថិ នឹង តន់ ចន្ទសីម៉ា មានចំណងជើងថា “កាត់ឆុង” ជាបទបែបញាក់។


ប្រភពដដែលបានបន្តឲ្យដឹងថា ផលិតកម្ម galaxy navatra បានថត MV ចប់រួចរាល់ ថ្មីៗនេះ ហើយគ្រោងនឹងបង្ហោះលើ ឆាណែលយូធូប របស់ខ្លួននៅថ្ងៃ ស្អែកនេះតែម្ដង។

ការចាប់ដៃគូគ្នានេះ មិនមែនជារឿងចៃដន្យនោះឡើយ លុះត្រាតែតារាចម្រៀង លំដាប់ ដូចគ្នាទើបជាដៃគូ លោក ព្រាប សុវត្ថិ ។ តន់ច័ន្ទស៊ីម៉ា វិញអាចចាត់ទុកថាក៏ ជាកំពូលតារាចម្រៀងវ័យក្មេងដែរ ។

តាមទិន្នន័យ របស់ផលិតកម្ម galaxy navatra បញ្ជាក់ចុងឆ្នាំនេះ តារាវ័យក្មេង តន់ ច័ន្ទសីម៉ា មានអ្នកទស្សនាដល់រហូតដល់ជាង 500 លានដងក្នុងមួយឆ្នាំ ដោយសន្ទុះខ្លាំងមិនគួរជឿវ៉ាដាច់គេទាំងអស់ ហេតុផលនេះហើយទើតន់ចន្ទសីម៉ាមានឱកាស ត្រូវបាន លោកព្រាបសុវត្ថិ សម្រេចចិត្ត ចាប់ដៃគូបង្កើតអាល់ប៊ុមថ្មី។

បងប្អូនដឹងហើយ ថា ព្រាបសុវត្ថិ គឺជាកំពូលតារាចំរៀងដែលខ្លាំង ដូចជាផ្កាយនាំសំណាងនៅពេលចាប់ ដៃគូជាមួយនរណាម្នាក់ តែលេចធ្លោជានិច្ច តែតន់ច័ន្ទសីម៉ាវិញ ក៏មិនណយដែរខ្លាំង រហូតគ្មានគូប្រៀបក្នុងឆ្នាំចុងក្រោយនេះ យើងត្រូវចាំមើល ថាតើ បទចម្រៀងរបស់អ្នកទាំងពីរ នៅអាល់ប៊ុមថ្មីនេះ មានអ្វីពិសេស។

5 Shares
Copy link
Powered by Social Snap