• Sat. Mar 26th, 2022

មក​ស្គាល់​ថ្លៃ​​សេវា​​រដ្ឋបាលទាំង ០៥​ នេះ​សិន អ្នក​ធ្លាប់​ខ្ចី​លុយ​ធនគារ​ទើប​ដឹង

222 Shares

​ជាទូទៅ​ អតិថិជន​ពេល​ទៅ​រក​កម្ចី​ធនាគារ​ គួរ​ស្វែង​រក​ព័ត៌មានឲ្យ​បានគ្រប់​ជ្រុង​ជ្រោយ​។ លោក គា បុរាណ ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបាន​ឲ្យ​ដឹង​ថា ជា​ទូទៅធនាគារ​តែងតែ​គិត​ថ្លៃ​សេវា​រដ្ឋបាលពីអតិថិជន ដែលជា​ថ្លៃ​ចំណាយ​លើ​ការ​រត់​ឯកសារ​ផ្តល់កម្ចី។ គោលការណ៍នេះអនុវត្ត​តាម​សភាព​ជាក់ស្តែង តាម​​ធនាគារនីមួយៗ។

សេវា​រដ្ឋបាល​ដែល​លោក គា បុរាណលើក​ឡើង​មាន​ដូចជា៖

១. ចំណាយ​កម្រៃ​សេវាពី ០.៥% ទៅ ១% នៃទំហំកម្ចី
២. សេវា​ចុះបន្ទុកការីនៅអង្គភាពសុរិយោដី
៣. សេវាមេធាវី
៤. សេវា​ធានារ៉ាប់រង​ប្រចាំ​ឆ្នាំ​
៥. សេវាឆែក​ CBC (Credit Bureau Cambodia)

បើ​តាម​លោកគា បុរណា ធនាគារ​ខ្លះ​យកការ​ប្រាក់​ទាប តែ​គេ​គិត​ថ្លៃ​សេវា​រដ្ឋបាល​ខ្ពស់ ចំណែកធនាគារ​ខ្លះ​យក​ការ​ប្រាក់ខ្ពស់​ តែ​គេ​អាច​លើកលែង​ថ្លៃ​សេវា​រដ្ឋបាល។ ការ​គិត​ថ្លៃ​សេវា​រដ្ឋបាល​នេះ​​មិន​អនុវត្ត​ជា​ទូទៅ​ទេ អាស្រ័​យ​តាម​​គោលការណ៍​ធនាគារនីមួយៗ រួម​ទាំងការ​ចរចារវាង​អតិថិជន​និង​សាមី​ធនាគារ​ផ្ទាល់។

លោក​គា បុរណា បាន​ក្រើនរំលឹក​ថា មុន​ទៅ​ស្វែង​រក​កម្ចីនៅ​ធនាគារ​ណាមួយ អតិថិជន​ត្រូវសាកសួរ​ព័ត៌មានលម្អិតឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត។

តាម​របាយការណ៍​ឆ្នាំ ២០២០ កម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលរួមមាន ធនាគារពាណិជ្ជចំនួន៥១ ធនាគារឯកទេសចំនួន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៦ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៤៦៕

222 Shares
Copy link
Powered by Social Snap