• Wed. Mar 23rd, 2022

លែង​អស់លុយ​សាឡាង ស្ពាន​ស្ទឹង​ត្រង់-ក្រូច​ឆ្មារ​សង់រួច ៩៥ ភាគរយ មុន​ចូល​ឆ្នាំ​អាច​ជិះធ្វើ​ដំណើរបាន

20 Shares

​ស្ពាន​ស្ទឹងត្រង់​-ក្រូច​ឆ្មារ សម្រេច​បាន​ជាង ៩៥ ភាគរយ អាច​ដាក់​ឲ្យ​ប្រើប្រាស់​​មុន​ចូល​ឆ្នាំ​ខ្មែរ។

ការ​តភ្ជាប់​តំណ​ស្ពាន​ទាំង​សងខាង​បាន​រួច​រាល់​ទាំង​ស្រុង នៅ​តែ​រៀប​បង្កាន់​ដៃ​ស្ពាន​និង​អ៊ុត​កៅស៊ូ​បន្ថែម​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ចាម លោក សុខ ស៊្រុន។

ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ បាន​ចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ជាប្រភេទស្ពានបេតុងអារម៉េ​ ភ្ជាប់​ពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ខេត្ត​កំពង់ចាម​មានស្ពាន​ឆ្លង​ទន្លេដល់ទៅ ៣ ក្រោយ​ស្ពាន​ស្ទឹងត្រង់-ក្រូច​ឆ្មារ​ ដែល​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ។ ស្ពានគីហ្សូណា បានបើកឲ្យប្រើប្រាស់នៅឆ្នាំ២០០១ និង​ស្ពានកោះប៉ែន ដែល​បានដាក់ឲ្យ​ដំណើរការ​នៅឆ្នាំ ២០១៨៕

20 Shares
Copy link
Powered by Social Snap