• Tue. Mar 15th, 2022

គម្រោងបង្កើតរោងចក្រ នៅខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារអាមេរិក

141 Shares

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានយល់ព្រមតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ជូនដល់ក្រុមហ៊ុនខាងលើ។

No photo description available.

ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD មានទីតាំងស្ថិតនៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ដែលមានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៣កន្លែង។

141 Shares
Copy link
Powered by Social Snap