• Tue. Mar 15th, 2022

ក្រោយផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ច ជនដៃដល់ដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌ បានស្លាប់នៅខេត្តក្រចេះ

85 Shares

ឃាតក​បា​ញ់​ស្លាប់​នាយរងការិយាល័យ​​​ព្រហ្មទណ្ឌកម្រិត​ស្រាលបាន​ស្លាប់ហើយ​។នេះបើតាម​លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​មុ​ននេះ។

ឃាតកជាជនដៃដល់ បានស្លាប់​ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជននេះបានបាញ់តដៃមិនព្រមប្រគល់ខ្លួន។

គួរ​បញ្ជាក់​ថា ករណី​បាញ់សម្លាប់មន្ត្រីនគរបាល កាលពីយប់ថ្ងៃទី ២៩ ដំណាច់ខែធ្នូ ឆ្នាំ ២០២០ ផ្តើមចេញ​ពីគ្រោះថ្នាក់ចរាចរណ៍តិចតួច ស្ថិតនៅភូមិក្បាលដំរីទី ២ សង្កាត់កាកាបទី​ ២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

85 Shares
Copy link
Powered by Social Snap