• Sun. Mar 13th, 2022

ដើមឈើហានិភ័យចំនួន១៣ដើម អាជ្ញាធរជាតិអប្សរា កំពុងអុតដៃអុតជើងកាត់ក្រី និងដកហូត

8 Shares

អាជ្ញាធរជាតិអប្សរា កំពុងអុតដៃអុតជើងកាត់ក្រី និងដកហូតដើមឈើហានិភ័យចំនួន១៣ដើម ស្ថិតក្នុងបរិវេណប្រាសាទភិមានអាកាស បាននិងកំពុងកាត់ក្រី និងខ្លះត្រូវដកហូត។

Image may contain: one or more people, outdoor and nature

ក្រុមជំនាញព្រៃឈើសង្កេតឃើញថា ដើមឈើទាំងនោះ ខ្លះដុះក្បែររចនាសម្ព័ន្ធប្រាសាទ និងខ្លះតាមបរិវេណផ្លូវទស្សនារបស់ភ្ញៀវទេសចរផង។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីបញ្ជៀសហានិភ័យនានា ដែលអាចកើតជាយថាហេតុចំពោះមនុស្ស និងប្រាសាទ។

Image may contain: tree, plant, sky, outdoor and nature

សូមបញ្ជាក់ថា ដើមឈើដែលកំពុងដកហូតនោះរួមមាន ដើមពុទ្រា១ដើម ស្វាយព្រៃ១ដើម ឈើទាល១ដើម ពង្រ១ដើម ស្ពង់១ដើម និងពពូល២ដើម ដែលស្ថានភាពដើមឈើទាំងនេះបានងាប់ទាំងស្រុង ដុះជាប់កំពែងប្រាសាទជិតស្រះទឹក និងទ្រេតខ្លាំងទៅលើខ្លោងទ្វារខាងជើងប្រាសាទភិមានអាកាស ព្រមទាំងនៅជាប់ផ្លូវទស្សនាផង។ រីឯដើមឈើដែលកំពុងកាត់ក្រីមានចំនួន៦ដើមមាន ចាមរី១ដើម ព្រីង១ដើម អង្កោល១ដើម ឈើទាល១ដើម ស្ពង់១ដើម និងទ្រៀក១ដើម ដែលស្ថានភាពដើមឈើទាំងនេះនៅរស់ ត្រូវកាត់ក្រី១១មែកចេញ ដើម្បីជួយសម្រាលតួដើមកុំឲ្យដួលរលំ៕

Image may contain: tree, sky, outdoor and nature
Image may contain: tree, sky, plant, outdoor and nature
Image may contain: tree, plant, sky, outdoor and nature
Image may contain: tree, sky, outdoor and nature
8 Shares
Copy link
Powered by Social Snap