• Sat. Mar 19th, 2022

ដើម្បីជម្រុញប្រសិទ្ធភាពការងារ សភាពាណិជ្ជកម្មកម្ពុជា បានសម្ពោធការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ

424 Shares

សភាពាណិជ្ជកម្មកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការ ការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដែលមានទីតាំងស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ម កម្ពុជា តំណាងឯកឧត្តមអ្នកឧកញ៉ា គិត ម៉េង ប្រធានសភា ពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ មន្ទីរ អង្គរភាព កងកម្លាំង សមាជិក សមាជិកាសភាពាណិជ្ជកម្មបណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ។

Image may contain: 13 people, people standing

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថា ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មមណ្ឌល ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក្នុងការសម្របសម្របសម្រួលវិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសបានធ្វើឲ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើនមកបណ្តាក់ទុននៅក្នុងខេត្តទាំងពីរ (សៀមរាប-ឧត្តរមានជ័យ) ដែលប្រការនេះ គឺពិតជាបានជម្រុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តទាំងពីរឱ្យបានកាន់តែប្រសើរថែមទៀត និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ។

Image may contain: 1 person

លោកអភិបាលខេត្តបន្តថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ខ្ញុំសូមចូលរួមអបអរសាទរជាមួយលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និង លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សម្រាប់ការិយាល័យដ៏ថ្មីស្រឡាង ដែលមានបំពាក់នូវគ្រឿងបរិក្ខារទំនើបទាន់សម័យ និងមានផាសុខភាព ស័ក្តិសមជាកន្លែងបម្រើការងារដ៏មានប្រសិទ្ធភាពមួយ។

Image may contain: 21 people, people standing and people sitting
Image may contain: 4 people, people standing, people on stage and outdoor
Image may contain: 3 people, people standing, people on stage and outdoor
Image may contain: 2 people, people on stage, people standing and outdoor
Image may contain: 4 people, people standing and outdoor
Image may contain: 4 people, people standing, people on stage and outdoor
Image may contain: 7 people, people sitting and indoor
424 Shares
Copy link
Powered by Social Snap