• Mon. Mar 14th, 2022

ឧកញ៉ា ឡេង ណាវ៉ាត្រា បើកក្រុមហ៊ុនចម្រៀងថ្មីមួយទៀតហើយគឺ Galaxy Navatra International ត្រៀមចេញបទដំបូងនៅថ្ងៃទី២២នេះ

45 Shares

Galaxy navatra international ដែលជាផ្នែកមួយរបស់ផលិតកម្ម Galaxy navatra គ្រោងចេញបទចម្រៀងរបស់ខ្លួនហើយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។

បើតាមការបង្ហើបពីលោក យឹម តាស្រង់ អ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy navatra បានឲ្យដឹងថា បទចម្រៀងតារាចម្រៀងដែល នឹងបើកទំព័រជាប្រវត្តិសាស្ត្រមុនគេលើ Galaxy Navatra International គឺ Tempo Tris ដោយលោក Tempo Tris ជាអ្នកនិពន្ធនឹងជាអ្នកច្រៀងដោយផ្ទាល់តែម្ដង បទនោះមានចំណងជើងថា”Bad Boy” ដឹកនាំសម្ដែងRawyer ព្រមទាំងក្រុមការងារជាច្រើនទៀត។

លោក យឹម តាស្រង់ បានបន្ថែមឲ្យដឹងទៀតថា គោលដៅចម្បងនៃការបង្កើត ផលិតកម្មថ្មីនេះ ដើម្បីអភិវឌ្ឍន៍សិល្បៈនៃចម្រៀងសម័យរបស់កម្ពុជាដើម្បីដើរចូលទីផ្សារបរទេស។

ដើម្បីឲ្យមានគុណភាពរាល់បទចម្រៀងនីមួយៗគ្រប់បទចម្រៀងសុទ្ធតែសម្រិតសម្រាំង នៃការថតជាខ្លាំងក្នុងនោះដែរ បទខ្លះក្រុមហ៊ុន ហ៊ានចំណាយដល់ទៅរាប់ម៉ឺនដុល្លារឯណោះ។ មុនស្ដាប់បទចម្រៀងប្រិយមិត្ត អាចមើលរូបភាពត្រួស ដែលត្រៀមចេញនៅថ្ងៃទី២២ខាងមុខនេះ។

45 Shares
Copy link
Powered by Social Snap