• Mon. Mar 14th, 2022

ក្ដៅៗចាប់ជនជាតិចិន៣នាក់ទៀត រឿងនាំលុយសុទ្ធចូលកម្ពុជា ៩០ម៉ឺនដុល្លារ

120 Shares

កម្លាំងការិយាល័យគយ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងនគរបាលអន្ដោប្រវេសន៍ ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិភ្នំពេញ បានចាប់ខ្លួជនជាតិចិន៣នាក់ ក្រោយនាំលុយចូលមកប្រទេសកម្ពុជាចំនួន៩០មុឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ នៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩។ នេះបើតាមមន្ដ្រីការិយាល័យគយព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក។


ជនជាតិចិនដែលសមត្ថកិច្ចចាប់ខ្លួននោះរួមមាន ទី១៖ឈ្មោះ Huang Canming អាយុ២៧ឆ្នាំ និងទី២៖ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ ពួកគេធ្វើដំណើរចេញពីទីក្រុងហុងកុង ប្រទេសចិន មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមជើងយន្ដហោះលេខ LQ971 និងទី៣៖ឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ (ជាអ្នកមកចាំទទួលនៅភ្នំពេញ)។ ក្រោយធ្វើការត្រួតពិនិត្យ និងបានរកឃើញក្រដាសប្រាក់ដែលជនសង្ស័យ ដាក់ក្នុងកាបូបយួរដៃចំនួន៣ ដែលមានទឹកប្រាក់សរុប ៩០០,០០០ដុល្លារ ដោយអ្នកដំណើរមិនបានប្រកាសជូនដំណឹងដល់មន្ដ្រីគយ និងរដ្ឋាករ លើលិខិតរាយការណ៍គយនោះឡើយ។ ការនាំចូលក្រដាសប្រាក់ទាំងនេះមានចំនួនច្រើន មិនមានប្រភពច្បាស់លាស់ និងមិនបង្ហាញពីគោលដៅច្បាស់លាស់របស់ប្រាក់ ទើបការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្រេចឃាត់ខ្លួនតែម្ដង៕



120 Shares
Copy link
Powered by Social Snap