• Tue. Mar 15th, 2022

ការនាំចូលទំនិញពីសហរដ្ឋអាមេរិក មកកម្ពុជា មានការថយចុះប្រមាណជាង ៣៥ ភាគរយក្នុងឆ្នាំ២០២០

105 Shares

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅតែរក្សាបានកំណើន ១៧ ភាគរយ សម្រាប់ រយៈពេលជិតមួយឆ្នាំ ២០២០ ទោះបីកម្ពុជាជួបវិបត្តិកូវីដ១៩។ នេះបើយោងតាមទិន្នន័យពីការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក ចេញផ្សាយនៅដើមសប្តាហ៍នេះ។
សម្រាប់រយៈពេល១១ ខែ ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានប្រមាណ ៦.៣ ពាន់លានដុល្លារ ដែលមានការកើនឡើងប្រមាណ១៧ភាគរយ បើធៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដែលមានតែប្រមាណ៥.៤ពាន់លានដុល្លារប៉ុណ្ណោះ។

ទិន្នន័យដដែលបានបង្ហាញថា ការនាំចេញទំនិញពីកម្ពុជា ទៅសហរដ្ឋអាមេរិកមានប្រមាណ៦ពាន់លានដុល្លារ កើនឡើងជាង២២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០១៩ ដែលមានជាង ៤.៩ ពាន់លានដុល្លារ។ ចំណែកការនាំចូលទំនិញពីសហរដ្ឋអាមេរិក មកកម្ពុជាវិញ មានការថយចុះប្រមាណជាង ៣៥ ភាគរយក្នុងរយៈពេល ១១ខែ ដោយការនាំចូលមកកម្ពុជា កាលពីឆ្នាំ២០១៩ មានជាង ៤៨៤លានដុល្លារ មកនៅ ៣១២ លានដុល្លារ ក្នុងឆ្នាំ២០២០ដែលទើបនឹងបិទបញ្ចប់ទៅ៕

105 Shares
Copy link
Powered by Social Snap