• Mon. Mar 14th, 2022

ឧកញ៉ា ម៉ុង ឬទ្ធី សំណូមពរ​ទៅ​ប្រជាពលរដ្ឋ​ បីចំណុច​ មុន​សាងសង់​ផ្លូវ​តម្លៃជាង ៦០ម៉ឺនដុល្លារឱ្យ

167 Shares

ឧកញ៉ា ម៉ុង ឬទ្ធី បានឲ្យដឹងតាមបណ្តាញសង្គមនៅថ្ងៃ​ទី៧ ខែមករា​ ឆ្នាំ​២០២១ ដោយសារតែ​ប្រិយមិត្ត​យេីង​មួយចំនួន​មានចម្ងល់​ ថាតេីហេតុអ្វី​បានជា​ប្រជាពលរដ្ឋ​ដាក់​សំណេីសុំ​សាងសង់​ផ្លូវ​ ហេីយខ្ញុំ​មាន​សំណូមពរ​ទៅ​ប្រជាពលរដ្ឋ​វិញបីចំណុច​ ដេីម្បី​ជួយចូលរួម​ចំណែក​ថែរក្សា​គុណភាព​ និង​សោភណភាព​ផ្លូវ​នៅក្នុង​មូលដ្ឋាន​របស់​បងប្អូន​ ទី១​ សុំកុំ​ដាក់ស្លាក​ផ្សប់ផ្សាយ​ពាណិជ្ជកម្ម​ គ្រឿង​ស្រវឹង​គ្រប់ប្រភេទ​ទី២ កុំចាក់ដី​បំពញ​អោយខ្ពស់ជាង​ទ្រូង​ផ្លូវ​ ទី៣​ ហេីយ​ក៏មិនត្រូវ​សាងសង់​សំណង់​នាៗ​​ រំលោភ​​មកដល់លេី​ចំណីផ្លូវ​ផងដែរ​។

គម្រោងសាងសង់ផ្លូវមួយខ្សែរនេះគ្រោងចំណាយថវិកាប្រមាណជាង ៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ហើយលោកឧកញ៉ា សំណូមពរ​ទាំងអស់​នេះ​គឺដេីម្បី​បំរេី​ផលប្រយោជន៍​រួម​។

ឧកញ៉ាកសិកម្មរូបនេះ បានផ្តាំឲ្យអាន​សំណេីសុំ​របស់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​បានយល់ព្រម​ទេីប​ខ្ញុំ​ចាប់​ផ្ដើម​បេីកការដ្ឋាន​ ស្ថាបនា​ផ្លូវ​នេះ​នៅថ្ងៃ​សុក្រ​ទី​១​ ខែមករា​ ឆ្នាំ​២០២១៕

167 Shares
Copy link
Powered by Social Snap