• Mon. Mar 14th, 2022

មកថ្មីទៀតហើយ! ឧកញ៉ា គីម ហ៊ាង បង្ហាញអ្នកក្រ ៣កំរិត បើមានទ្រព្យសម្បត្តិក្រោម ១០មុឺនដុល្លារ គឺអ្នកក្រ

164 Shares

ក្រោយផ្ទុះផ្អើលទស្សនៈប្រៀបធៀបអ្នកមានអ្នកក្រ ធ្វើឪ្យអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមចែករំលែកតៗគ្នានាពេលថ្មីនេះ។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានថ្លែងថា ក្រ ៣កំរិត ដូចខាងក្រោម៖

1. អ្នកក្រ គឺជាក្រុមគ្រួសារ រួមមានប្តី ប្រពន្ធ និងកូនៗ ដែលមានទ្រព្យសម្បត្តិរួមគ្នាក្រោម ១០មុឺនដុល្លារ ដោយអ្នកមិនគ្រប់អាយុ សិស្ស និស្សិត និងអ្នកនៅលីវ មិនត្រូវបានរាប់បញ្ចូល!

2. ទ្រព្យសម្បត្តិ = ទ្រព្យរបស់ម្ចាស់ + បំណុល (Asset = Owner’s Equity + Liabilities) ដោយរួមបញ្ចូលដី ផ្ទះ សំណង់ ឡាន ម៉ូតូ ទូរសព្ទ័ ការងារ អាជីវកម្ម និងទឹកប្រាក់ ដែលជំពាក់គេ បូកចូលគ្នា ដូចជាយកលុយសុទ្ឋ ៣មុឺនដុល្លារ បូកខ្ចីលុយធនាគារ ៧មុឺនដុល្លារ ដើម្បីទិញផ្ទះ ១០មុឺនដុល្លារ នោះទ្រព្យសម្បត្តិ = ១០មុឺនដុល្លារ!

3. អ្នកក្រនៅកម្ពុជា គួរតែត្រូវបានបែងចែកជា ៣កំរិត ៖
កំរិតទី១ ៖ អ្នកក្រពិត គឺជាក្រុមគ្រួសារ ដែលមានទ្រព្យសម្បត្តិរួមគ្នាក្រោម ១មុឺនដុល្លារ!
កំរិតទី២ ៖ អ្នកក្រមធ្យម ៖ គឺជាក្រុមគ្រួសារ ដែលមានទ្រព្យសម្បត្តិរួមគ្នាពី ១មុឺន ដល់ ៥មុឺនដុល្លារ!
កំរិតទី៣ ៖ អ្នកក្រធម្មតា ៖ គឺជាក្រុមគ្រួសារ ដែលមានទ្រព្យសម្បត្តិរួមគ្នាពី ៥មុឺន ដល់ ១០មុឺនដុល្លារ!

ហើយលោកឧកញ៉ា បានចោទជាសំណួរថា តើក្រុមគ្រួសារលោកអ្នក ជាអ្នកក្រកំរិតទីប៉ុន្មាន?

164 Shares
Copy link
Powered by Social Snap