• Sun. Mar 13th, 2022

ឧកញ៉ា យ៉ន សេងហាន ៦ចំណុច ទទួលលក់ដីឡូតិ៍ផ្តាច់មុខ ដាច់ដូចព្យុះ 

1.3K Shares

លោកឧកញ៉ា យ៉ន សេងហាន ប្រធានក្រុមហ៊ុន សេងហាន ឯ.ក និងជាសមាជិក សភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ទាក់ការលក់ដីឡូតិ៍ សព្វថ្ងៃឃើញថាមាន២ធំៗ គឺ១ យើងលក់ធម្មតា ទៅទទួលចរចាគេគម្រោងដីក្រុមហ៊ុនមួយនឹង គឺមានយើងលក់ផងគេលក់ផង គឺមានន័យថាលក់ចំរុះ ការលក់បែបនេះអត់មានហានិភ័យទេ បានន័យថា យើងលក់ក៏បានទៅ មិនបានគឺយើងឈប់លក់គម្រោងក្រុមហ៊ុននឹងក៏បាន ដោយអត់មានកុងត្រាអីទេ គឺយើងគ្រាន់តែលក់ដើម្បីយកកុំរ៉ៃជើងសារ ក៏ប៉ុន្តែការលក់បែបនេះវាបានកុំរ៉ៃជើងសារតិចដែល ទី២ យើងលក់ផ្តាច់មុខ លើគម្រោងមួយៗ យើងលក់តែក្រុមយើង បើក្រុមណាគេចង់លក់គេមកទទួលលក់ពីយើង ថ្លៃទីផ្សារបានខ្ពស់ ក៏ប៉ុន្តែយើងមានហានិភ័យនៅពេលដែលកុងត្រារយៈពេលប៉ុន្មានខែ ប៉ុន្មានឆ្នាំក្នុងការលក់ហើយយើងលក់អត់អស់ គឺមានគុណវិបត្តិ។

Image may contain: 2 people

ឧកញ៉ាញូស៍ សូមលើក ៦ចំណុច របស់ឧកញ៉ា យ៉ន សេងហាន សម្រាប់គិតពិចារណា និងអាចទទួលលក់ដីឡូតិ៏ផ្តាច់មុខបាន ដូចខាងក្រោម៖

១ ត្រូវមានជំនាញវិស័យអចលនទ្រព្យ គឺយើងមើលដឹង ចេះដឹងពីវិស័យអចលនទ្រព្យ ជាវិស័យមួយដែលយើងអាចថា ផ្លាស់ប្តូរជីវិតយើងបាន។

២ ត្រូវមានជំនាញការធ្វើទីផ្សារ បើយើងអត់មានជំនាញច្បាស់លាស់ អត់យល់ដឹងថាតើទីផ្សារវិស័យអចលនទ្រព្យ យើងត្រូវធ្វើបែបម៉េចទេ យើងក៏មិនអាចឈានទៅការលក់ក្នុងវិស័យមួយនេះបាន កុំថាឡើយផ្តាច់មុខ គឺធម្មតាយើងមិនអាចលក់បានផងដែរ។

៣ ត្រូវមានក្រុម បើយើងផ្តាច់មុខ ហើយអត់មានក្រុមលក់ គឺហានិភ័យ ត្រូវមានកម្លាំងក្រុមលក់ដ៍ធំ ទើបអាចទៅទទួលផ្តាច់មុខបាន។

៤ ទៅមើលគម្រោងផ្ទាល់ ថាតើគម្រោងអាចលក់បានទេ ហើយឆ្ងាយពីក្រុង មានតម្លៃយ៉ាងម៉េចដែរ ការប្រគួតប្រជែងជាមួយទីផ្សារបានទេ
៥ ចរចាពីតម្លៃជើងសារ យើងទទួលបានកំរ៉ៃជើងសារសមស្របទៅការចំណាយលើអ្វីៗផ្សេងៗ

៦ ចរចាលក្ខ័ន្ធនៃការលក់ យើងទទួលលក់ប៉ុន្មានឡូតិ៍ រយៈពេលប៉ុណ្ណា ទទួលបានកំរ៉ៃជើងសារ លក្ខ័ន្ធបង់យ៉ាងម៉េច និងមានកុងត្រាច្បាស់លាស់ទើបអាចទទួលលក់ដីឡូតិ៍បាន។

ឧកញ៉ា យ៉ន សេងហាន សូមអំពាវនាវឲ្យមានការប្រយ័ត្នប្រយែងមែនទែនក្នុងការសិក្សាពីគម្រោងដីមួយៗ អាចថាគម្រោងហ្នឹងមានបញ្ហា ហើយយើងពេលលក់មានបញ្ហាអ្វីអត់។

Image may contain: 1 person, standing
1.3K Shares
Copy link
Powered by Social Snap