• Mon. Mar 14th, 2022

រដ្ឋបាលក្រុងខេមរៈភូមិន្ទ ប្រកាសឲ្យប្រជាពលរដ្ឋណា មិនសហការអនុវត្ត និងចាត់វិធានការរដ្ឋបាលតាមច្បាប់ក្នុងការរុះរើ

152 Shares

លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋ ដែលជាម្ចាស់លំនៅដ្ឋាន ម្ចាស់សហគ្រាស អាជីវកម្ម ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជននានា ដែលបាននឹងកំពុងប្រើប្រាស់ចិញ្ចើមផ្លូវ ចំណីផ្លូវ ឬលើប្រព័ន្ធលូចាស់ រដ្ឋបាលក្រុងខេមរភូមិន្ទ និងចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ដើម្បីសម្រួលដល់ដំណើរការស្ថាបនាផ្លូវក្រាលកៅស៊ូអាសេ (AC) ចំនួនពីរខ្សែ ជាគម្រោងប្រើប្រាសថវិការបស់រដ្ឋបាលខេត្តកោះ ខ្សែទី១ មានប្រវែង ១,៥០០ម៉ែត្រ ទទឹង២០ម៉ែត្រ កម្រាស់៦ សង់ទីម៉ែត្រ ចាប់ពីផ្លូវកែងខាងមុខបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្ត ទៅដល់ផ្លូវកែងខាងមុខផ្ទះលោក អ៊ឹង ហ៊ុយតុង និងខ្សែទី២ មានប្រវែង ២,០០០ម៉ែត្រ ទទឹង០៧ម៉ែត្រ កម្រាស់៦សង់ទីម៉ែត្រ ចាប់ពីផ្លូវកែងខាងមុខគេហដ្ឋានរបស់ឯកឧត្តម យុទ្ធ ភូថង រហូតដល់កែងផ្លូវសេរីកា។

សូមអានព័ត៌មានលម្អិតដូចខាងក្រោម៖

152 Shares
Copy link
Powered by Social Snap