• Wed. Dec 1st, 2021

កម្រមានអ្នកដឹង រឿង​៦យ៉ាង ពីក្រោយជីវិតឯកជន ​​ប្រធានាធិបតី​ ដូណាល់ ត្រាំ

214 Shares

លោក ​ដូណាល់ ត្រាំ ​ក្រៅពីជាប្រធានានធិបតី នៃមហាអំណាច ​ថែម​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អ្នក​មាន​ទ្រព្យនិង​អចលនទ្រព្យ​រាប់​ពាន់លានទៀត។ ចំណែក​ខាងក្រោមនេះ​ជា​រឿង​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​អំពីជីវិត​គាត់៖

១.គ្រាន់​តែ​លក់​ឈ្មោះអាច​រក​ប្រាក់​បានមហាសាល៖

What happens to the Trump Organization and Donald Trump's brand after he  leaves office? - ABC News

​​ផ្អែក​លើ “ brand” ​នៃ​ឈ្មោះ​របស់​លោក ​ក្រុមហ៊ុន​បញ្ចាំ ​ទស្សនាវដ្ដី​ ​ស្រា vodka ក្រុមហ៊ុន​ផលិត​សាច់ ​អចលនទ្រព្យ​ ក្រុមហ៊ុន អាកាសចរណ៍​ និង​កន្លែង​កម្សាន្ត​និង​ទីលាន​វាយ​កូន​ហ្គោល​ជាច្រើនបានផ្តល់លុយដល់លោក​ត្រាំ​ជាថ្នូរនឹងការ​​ផ្ដល់​សិទ្ធិ​ប្រើឈ្មោះលោកប្រធានាធិបតី​ជា​ផ្នែក​នៃ​គម្រោង។

ទស្សនាវដ្ដី​ញូវយ៉ក​រាយការណ៍​ថា យុទ្ធសាស្ត្រ​អាជីវកម្ម​ដ៏​ពេញ​និយម​សម្រាប់​លោកត្រាំ​នៅ​ចុង​ទសវត្ស​ឆ្នាំ ១៩៩០ និង​ដើម​ទសវត្ស​ឆ្នាំ ២០០០ នៅ​ពេល​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុនដូ​និង​អ្នក​មាន​អចលន​ទ្រព្យ​ផ្សេង​ទៀត​ផ្ដល់​ជូន​លោកនូវ​ប្រាក់​ចំណេញ​ ប្រសិន​បើ​អាចប្រើ​គាត់​ទៅ​លើបណ្តាអាគារទាំងនោះ។

២.មិន​ប្រើ​ម៉ាស៊ីន​សម្ងួត​សក់៖

ការ​បោះឆ្នោត​ឆ្នាំ ២០១៦ បេក្ខជន​ជា​ច្រើន​បាន​លេង​ស្ទិល​ម៉ូដ​សក់​របស់​ពួកគេ។ លោក Bernie Sanders មិន​បាន​និយាយ​ពី​ម៉ូត​សក់​នោះ​ទេ ​ប៉ុន្តែ​លោក​ត្រាំ​បាន​លើកឡើង​ ដោយ​និយាយ​ថា ​លោក​មិន​ប្រើ​ម៉ាស៊ីន​សម្ងួត​សក់​ទេ។ “ ខ្ញុំ​ក្រោក​ឡើង​ងូត​ទឹក​ ហើយ​កក់​សក់ បន្ទាប់មក​ខ្ញុំ​បាន​អាន​កាសែត ​ហើយ​មើល​ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍ ​នោះ​សក់​នឹង​ស្ងួត ​ប្រហែល​ពេល ១ ម៉ោង។ ​ខ្ញុំ​ធ្វើ​តាម​របៀប​ដែល​ខ្ញុំ​ចូលចិត្ត​ ” ។

៣.​មាន​អារម្មណ៍​ជឿជាក់៖

The Secret Behind Donald Trump's Savvy Brand Building | Fortune

លោកត្រាំមិន​តបត​ឬ​សុំទោស​ទេ​ ព្រោះ​វា​មិនមែន​ជា​ស្ទីលរបស់​លោក ផ្ទុយទៅវិញ​នៅ​តែ​បន្ត​ប្រើ​វោហារសាស្ត្រ​និង​អាកប្បកិរិយា​ជំរុញ​ខ្លួនឯង​លោក​តែងតែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯងខ្ពស់ ​​​ជានិច្ច។

មិត្ត​រួម​ថ្នាក់​ម្នាក់​មក​ពី​វិទ្យាល័យ​នៅ​ញូវយ៉ក​បាន​ប្រាប់ Business Insider ថា ​ត្រាំ​ប្រាថ្នា​ចង់​កាន់កាប់​អចលនទ្រព្យ​នៅ​អាគារ Fifth Avenue តាំងតែពីនៅនៅ​វ័យ​ជំទង់។ “គាត់​ជា​បុរស​សង្ហា ​ហើយ ​គាត់​បាន​ធ្វើ​តាម​របៀប​ដែល​មនុស្ស​គ្រប់គ្នា​គិត​ថាគួរ​ឲ្យ​ស្រឡាញ់​និង​ជឿជាក់ ” ។

៤. ជា​មេ​គ្រួសារ​ធំ​៖

Donald Trump Family Guide: Ivanka, Melania, Tiffany and More | Time

ទោះបី​ជាគ្រួសារ​របស់​លោក​មិន​ចែក​រំលែក​ការ​យកចិត្តទុកដាក់​តាម​របៀប​ដូច​គ្រួសារ​គេ​ដទៃ​ក៏​ដោយ តែ​ត្រាំ​មាន​កូន ៥ នាក់​ដូចជា Donald Jr  Ivank និង  Eric ជាមួយ​អតីត​ភរិយា​គឺ Ivana Zelnícková។ ចំណែក Tiffany ចាប់កំណើត​ជាមួយ​ភរិយា​ឈ្មោះ Marla Maples។  ហើយ Barron កើត​នៅ​ឆ្នាំ ២០០៦ គឺ​មួយ​ឆ្នាំ​បន្ទាប់​ពី​ត្រាំ បាន​រៀបការ​ជាមួយ​ភរិយា​បច្ចុប្បន្ន​របស់​លោក​គឺ Melania Knauss ។ ត្រាំ​ក៏​ជា​ជីតា​ដែល​មាន​ចៅ​ដល់​ទៅ ៨ នាក់​ផង​ដែរ​ ហើយ​អ្វី​ទាំង​អស់​លោក​ត្រាំ មើល​ឃើញ​ខ្លួនឯង​ថា ​ជា​បុរស​ខ្លាំងម្នាក់​ក្នុង​គ្រួសារ។

៥. ជីដូនជីតា​ជា​ជន​អន្តោ​ប្រវេសន៍៖

ត្រាំ​បាន​ចាប់ផ្ដើម​យុទ្ធនាការ​ប្រធានាធិបតី​ដំបូង​ ជាមួយ​នឹង​ប្រធានបទ ​ស្ដីពី​ជន​អន្តោប្រវេសន៍តែម្ដាយ​របស់​លោក​ឈ្មោះ Mary Anne MacLeod Trump កើត​នៅ​កោះ Hebrideaដែល​ជា​ផ្នែក​មួយ​នៃ Outer Hebrides នៃ​ប្រទេស​ស្កុតឡែន។ ជីតា​របស់​លោក​គឺ​លោក Friedrich Trump បាន​ធ្វើ​ចំណាក​ស្រុក​មក​ពី​ភូមិ​តូចមួយ​របស់​អាល្លឺម៉ង់​គឺ  Kallstadt ។ ​អ្វី​ដែល​គ្រួសារ​ត្រាំ​បាន​បង្កើត​ទ្រព្យសម្បត្តិ​ដំបូង គឺដោយការ​បើកហាង​​ផ្គត់ផ្គង់​ស្រា។

៦. ចូលចិត្ត​អាហារ​ fast food៖

Why Does Donald Trump Eat So Much Fast Food?

លោក ត្រាំ​បាន​សារភាព​ថា ​លោកចូលចិត្ត​អាហារ fast food ។ យោង​ទៅ​តាម Vanity Fair ​បញ្ជាក់​ថា ​មាន​ពេល​ខ្លះ​លោក​ឲ្យ​គេ​យក​ទៅ​យន្តហោះ​ឯកជន​​ថែម​ទៀត។ ត្រាំ​បាន​និយាយ​នៅ​ក្នុង​កិច្ច​ពិភាក្សា​សាលា​ក្រុង​មួយ​នៅ​លើ​ទូរទស្សន៍ CNN ថា  “ខ្ញុំ​គិត​ថា​អាហារ fast food គឺ​ល្អ “។ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ថា​ត្រាំ ចាត់​ទុក​ទម្លាប់​រហ័ស​របស់​លោក​ទៅ​នឹង​អាហារ fast food ដែល​ហាក់​ដូចជា​បន្ធូរបន្ថយ​ទំនោរ​របស់​លោក។

យ៉ាងណា​លោក​ក៏​មិន​គាំទ្រ​អាហារ fast food ទាំង​អស់​ទេ។ Vox បាន​រាយការណ៍​ថា​ លោក​ត្រាំគិត​ដូច​មហាសេដ្ឋី​ទូទៅ៖ អ្វីៗ​ដែល​អ្នក​ត្រូវ​ដឹង​ពី​ភាព​ជោគជ័យ​អចលនទ្រព្យ​និង​ជីវិត​ លោក​បាន​ណែនាំ​ឱ្យ​អ្នកអាន​ធ្វើ​តាម​របប​អាហារ Mar-A-Lago ។ របប​អាហារ​នេះ ​ជា​ទូទៅ​រួមមាន​ការ​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​ និង​កែច្នៃ​តិចតួច​បំផុត។ តែ​មិនមែន​ទាំង​អស់​ទេ៕

ប្រភព៖ កម្ពុជាថ្មី https://kampucheathmey.com/kpt-plus/34775/?fbclid=IwAR0rcKfdlvZAHyhfUKNUuhpnvFrvcLWo0U0SDD71vsNZhWKFKXv5VVBAFYI

214 Shares
Copy link
Powered by Social Snap