• Tue. Mar 15th, 2022
557 Shares



១.ទោះលុយទំាងកោដិ បើគ្មានពិសោធន៍ កុំចង់រកស៊ីនឹងនាំឱ្យខាត ទ្វេមួយជាពីរ បងប្អូនគ្រប់ទីគួរ​កត់ចំណាំ។

២.ធ្វើអ្វីក៏ដោយ កុំបីបណ្តោយ និងគួរចងចាំជំនួញរកស៊ី អាជីវកម្ម យូរឆាប់ខែឆ្នាំគួរចង​ចាំទុក។

៣.បើចង់រកស៊ី ពិសោធន៍មួយពីរ រៀនរកទំនុកកុំធ្វើតាមចង់ ក្រែងធ្លាក់ជង្ហុក កើតទុក្ខម៉ែពុក​ខាតបង់​ទ្រព្យធន។

៤.បើគ្មានពិសោធន៍ គួរធ្វើមនុស្សឆោត ថាំងប៉ោតរែកពន់រៀនពីគេឯង សែងចំណេះធ្ងន់ ជំនាញ​ជា​ទុន​រកមិនសូវខាត។

៥.ចាស់ថាបើខ្សោយ កុំបីបណ្តោយ តែត្រូវសង្វាតកុំធ្វើមនុស្សចេះ តែធ្វើមនុស្សឆ្លាត ចេះចាស៎​ចេះ​បាទអណ្តាតជាទ្រព្យ។

៦.ស្វែងរកពីសោធន៍ ច្នៃចង្កាក់ដោត មើលតាមទម្លាប់មើលតាមគន្លង ទំនងល្អភ័ព្វ កើតប្រសើរគាប់
ឥតជាប់​ផុងចិត្ត។

៧.បើពិសោធន៍ស្ទើរ ពីក្រោមដល់លើ ត្រូវគិតឱ្យល្អិតតូចធំតិចតួច គិតកួចក្រមក្រឹត្យ ពិនិត្យដល់ដិត
ពិតជាជោគជ័យ។


ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

557 Shares
Copy link
Powered by Social Snap