• Fri. Mar 18th, 2022

ក្រោយល្បីផ្អើលឡើងឆាកតម្លៃខ្លួនខ្ពស់ថ្ងៃឆ្លងឆ្នាំ តន់ ចន្ទសីម៉ា បង្ហោះសារថា…

660 Shares

តន់ ចន្ទសីម៉ា ត្រូវ​បាន​ក្រុមហ៊ុន Smart ជួល​ច្រៀង ​​នៅ​យប់​ថ្ងៃ​ទី 31 ធ្នូ 2020 ​ជាមួយ​កម្មវិធី​ចុង​ឆ្នាំ​ដ៏​អស្ចារ្យ «2021 Virtual Sky – High New Year Countdown» តារាចម្រៀងស្រី តន់ ចន្ទសីម៉ា បានបង្ហោះសារនៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ ថា ខ្ញុំអាចឈរនៅត្រង់នេះបានក៏ដោយសារការគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នា និងក្រុមគ្រួសារ Galaxy navatra។

តារាចម្រៀងស្រីប្រចាំផលិតកម្ម Galaxy Navatra បន្តថា ការមិនបោះបង់ មិនចុះចាញ់ មិនបាក់ទឹកចិត្ត ភាពតាំងចិត្តនិងរឹងមាំជឿជាក់ដើរទៅមុខបំពេញក្តីស្រមៃរបស់អ្នក ខ្ញុំជឿថាអោយតែមានការតាំងចិត្ត តស៊ូ ព្យាយាម អ្នកទាំងអស់គ្នានិងទទួលបានភាពជោគជ័យ ជឿជាក់លើខ្លួនឯងណា។

បើ​និយាយ​អំពី​តំលៃ​ខ្លួន​ក្នុង​កា​ច្រៀង ប្រិយមិត្ត​ប្រហែល​ជា​បាន​​ជ្រាបច្បាស់​ហើយ ​តន់ ចន្ទសីម៉ា ថ្លៃ​ផុត​គេ​ហើយ ដោយ​តម្លៃ​ដែល​ផលិតកម្ម Galaxy Navatra ដាក់​មក​​នេះមាន​តែ​ក្រុមហ៊ុន​ធំ​ប៉ុណ្ណោះ​ទើប​មាន​លទ្ធភាព​​ហ៊ាន​ជួល​នាង​ទៅ​ច្រៀង។

បន្ទាប់​ពី​ដឹង​តម្លៃ​ខ្លួន​​នាង​ជាសាធារណៈ​មក Smart ជា​ក្រុមហ៊ុន​ធំ​ទី១​ដែល​ហ៊ាន​ជួលតារា​ស្រី​នេះ​ទៅ​ច្រៀង ប៉ុន្តែ​បើ​ធៀប​និង​តារា​បរទេស​វិញ Smart ​ធ្លាប់​ជួល​រាប់​សែន​ដុល្លា​ឯណោះ ។

តារា​ចម្រៀង​វ័យក្មេង តន់ ចន្ទសីម៉ា ដែល​ជា​គ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បាន​កំពុង​តែ​ឈរ​នៅ​លំដាប់កំពូល ដោយ​បទចម្រៀងរបស់នាងមានអ្នកទស្សនារហូត​ជិត៥០០ ​លាន​ដង​ដែល​ចំនួននេះ​មិនទាន់អាច​មានតារាចម្រៀងរូប​ណាអាចយកឈ្នះ​នាង​បាន​នៅ​ឡើយ​។ ថ្វី​ត្បិត​តែនាងនៅ​ក្មេងខ្ចី ប៉ុន្តែ​ការច្រៀងតារា​ចម្រៀង​ស្រី​ល្បីឈ្មោះរូបនេះអាច​ច្រៀង​បាន​គ្រប់​ទម្រង់​និង​ច្រើន​ភាសា ​មាន​បទ​ចម្រៀងចេញ​ច្រើន​ដែល​គេមិន​អាច​ធ្វើ​បាន​ដូចហើយ​ល្បី​ស្ទើរ​គ្រប់​បទ​៕

660 Shares
Copy link
Powered by Social Snap