• Sun. Nov 28th, 2021

តើមហាសេដ្ឋីប្រាក់លាន ទ្រី ភាព ក្តោបជំនួញប៉ុន្មានក្នុងដៃ?

399 Shares

ឧកញ៉ាញូូស៍ សូមនាំលោកអ្នកមកតាមដាន ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព ដែលល្បីល្បាញច្រើនទសវត្សន៍ ហើយលោកក៏ល្បីខ្ទរទ្ទាលើជំនួញដឹកឈើចេញទៅក្រៅប្រទេសដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ក្រុមហ៊ុន ទ្រី ភាព គ្រុប ត្រូវបានបង្កើតឡើង ដោយឧកញ៉ា ទ្រី ភាព នៅឆ្នាំ២០០៣។ ក្រុមហ៊ុននេះបានវិនិយោគលើការអភិវឌ្ឍ ដីសម្បទានសេដ្ឋកិច្ច និងដីកម្មសិទ្ធិរបស់ក្រុមហ៊ុន ក្រោមរូបភាពជា ចម្ការដាំកសិ-ឧស្សាហកម្ម កៅស៊ូ ម្រេច តំបន់រមណីយដ្ឋាន សំណង់ និង ផែស្ងួត។

យោងតាមវិបសាយផ្លូវការ របស់ក្រុមហ៊ុន អាជីវកម្មរបស់ ក្រុមហ៊ុន ទ្រី ភាព គ្រុប មានដូចខាងក្រោម៖

ផ្នែកដំណាំកសិ-ឧស្សាហកម្ម៖
* ចម្ការ កៅស៊ូ ១៨៦០ហិចតា និង ចម្ការ ម្រេច ៥០ហិចតា នៅស្រុក វាលវែង ខេត្តពោធិ៍សាត់។
* ចម្ការ កៅស៊ូ ៣៣៧៦ហិចតា និង ចម្ការ ម្រេច ៥០ហិចតា នៅស្រុករវៀង ខេត្តព្រះវិហារ។

ផ្នែកទេសចរណ៍ និងសណ្ឋាគារ
* ខុនដូ កម្ពស់ ១២ជាន់ នៅសង្កាត់បឹងកេងកង ទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ លើ ផទៃដី ១៨៦២ម៉ែត្រការ៉េ
* សណ្ឋាគារ និង កាស៊ីណូ មិត្តភាព នៅស្រុក អូរយ៉ាដាវ ខេត្តរតនគិរី គ្របដណ្ដប់លើផ្ទៃដី ២ហិចតា ឆ្នាំ ២០១៥
* វិមាន ទ្រី ផាលែស រីស្សត និងស្ប៉ា ជា ប្រភេទ ផ្ទះខ្មែរបុរាណ ធ្វើពីឈើប្រណិត គ្របដណ្ដប់ លើផ្ទៃដីប្រមាណ ២ហិចតា នៅខេត្តកែប។
* សណ្ឋាគារ និង កាស៊ីណូ ថ្មដា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ គ្របដណ្ដប់លើផ្ទៃដី ១០ហិចតា។
* សណ្ឋាគារ និង កាស៊ីណូ អានសេះ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លើផ្ទៃដីប្រមាណ ៥ហិចតា។

ផ្នែកសិប្បកម្ម
* ក្រុមហ៊ុន ទ្រីភាព គ្រុប មានរោងសប្បកម្ម ២កន្លែងធំៗ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៤៥,១៤៧ហិចតា និងនៅស្រុក ភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ គ្របដណ្ដប់ លើផ្ទៃដីប្រមាណ ១,៥ហិចតា។

ផ្នែកផែស្ងួត
* ផែស្ងួត នៅតំបន់សេដ្ឋកិច្ចពិសេស អូរយ៉ាដាវ ខេត្តរតនគិរី
* ផែស្ងួត នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ គ្របដណ្ដប់លើផ្ទៃដី ៣០ហិចតា

ផ្នែកតំបន់សេដ្ឋកិច្ចពិសេស
* តំបន់សេដ្ឋកិច្ចពិសេស ទ្រី ភាព អូរយ៉ាដាវ ខេត្តរតនគិរី (ផ្ទៃដី ១៣៦ហិចតា)
* តំបន់សេដ្ឋកិច្ចពិសេស អិម ឌី អេស ថ្មដា ខេត្តពោធិ៍សាត់ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ២២៦៥ហិចតា ក្នុងនោះ ៥៩៤ហិចតា ជាតំបន់អភិវឌ្ឍន៍ទេសចរណ៍ ពាណិជ្ជកម្ម និងផ្សារទំនើប និង ១៦៧១ហិចតា ជាតំបន់ ដំណាំកសិ-ឧស្សាហកម្ម។

ផ្នែកប្រេង
* ក្រុមហ៊ុន ប៉ាប៉ា ប៉េត្រូលៀម នាំប្រេងចែកចាយ ទូទាំងប្រទេស មានស្ថានីយ៍ ផ្ទាល់ខ្លួននៅខេត្តព្រះវិហារ រតនគិរី កំពង់ស្ពឺ និងរាជធានីភ្នំពេញ។

សូមជម្រាបថា ក្រុមហ៊ុន ទ្រី ភាព គ្រុប របស់ឧកញ៉ា ទ្រី ភាព មានក្រុមហ៊ុន បុត្រសម្ព័ន្ធជាច្រើនផ្សេងទៀត ដូចជា ក្រុមហ៊ុន ទ្រី ភាព ហ្រ្គេន រ៉ូយ៉ាល់ ដែលមានរោងចក្រដំឡើងម៉ូតូជាច្រើន ប្រភេទ ដោយក្នុងមួយថ្ងៃ អាចដំឡើងបានពី ៤០០ ទៅ ៥០០គ្រឿង៕

399 Shares
Copy link
Powered by Social Snap