• Sun. Oct 17th, 2021

រដ្ឋាភិបាលកម្ពុជា សម្រេចកាត់ដីបឹងតាមោក តំបន់កប់ស្រូវ ២០ហិចតា ទៅឲ្យ….

370 Shares

រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចកាត់ដីបឹងតាមោក (​កប់​ស្រូវ​) ទំហំ ២០ហិកតា ដើម្បីរៀបចំធ្វើការសាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត នេះបើតាមការចុះផ្សាយរបស់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។

កាសែត រស្មីកម្ពុជា បានឪ្យដឹងថា ការសម្រេចកាត់ដីបឹងតាមោក (​កប់​ស្រូវ​) ទំហំ២០ហិកតា របស់សម្តេចតេជោ ហ៊ុន សែន នេះដែរត្រូវបានធ្វើឡើងតាមសំណើសុំ របស់រដ្ឋបាលរាជធានីភ្នំពេញ។

នៅក្នុង​លិខិត ដែល​ចុះហត្ថលេខា ដោយ​លោក កែន ស​ត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី យោង​លិខិត ០៦៦/២០ លស​.​គ ចុះ​ថ្ងៃទី​១៤ ខែ ធ្នូ ឆ្នាំ​២០២០ របស់​រដ្ឋបាល រាជធានី​ភ្នំពេញ , លិខិត​លេខ​៦៥០​ខន /០២០ សជណ ចុះ​ថ្ងៃទី ១៧ ខែធ្នូ​ឆ្នាំ​២០២០ របស់​ខុទ្ទកាល័យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចំណារ​ដ៏​ខ្ពង់​ខ្ពស់បំផុត របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។

គួរបញ្ជាក់ផងដែរថា ផ្ទៃដី​បឹង​តា​មោក (​កប់​ស្រូវ​) ទំហំ ២០ហិកតា ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ត្រូវបាន​រៀបចំ​សាងសង់ សាខា​មន្ទីរពេទ្យ​កាល់ម៉ែត សម្រាប់​បម្រើសេវា​ពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​។

ផ្ទៃដីបឹងតាមោក ៨៣ ហិកតា  ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ - Construction &  Property News
  • នៅថ្ងៃទី​ ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដី​ជុំវិញ ​ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាម​​ច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេក្រៅពីរដ្ឋ​។

បឹង​តាមោក ជាបឹង​ធម្មជាតិ ហើយ​ក៏ជា​អាងស្តុកទឹក​ធំ​បំផុត​នៅភាគ​ខាងលិច​ឆៀង​ខាងជើង នៃ​រាជធានី​ភ្នំពេញ ខណៈ​ដែល​បច្ចុប្បន្ន​បឹងមួយ​ចំនួន​ត្រូវបាន​អភិវឌ្ឍ​ទៅជា​ទីក្រុង​រណប។

  • បឹងតាមោកគឺជាបឹងធម្មជាតិដ៏ធំមួយដែល មានទីតាំងឋិតនៅក្នុង ខណ្ឌព្រែកព្នៅ ដែលសព្វថ្ងៃនេះត្រូវបានគេយកជាទីតាំងសម្រាប់បង្ហូរទឹកសម្អុយ និងជាទីរំដោះទឹកជំនន់ដែលតែងតែកើតមានឡើងនៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបឹងធម្មជាតិធំៗ មួយចំនួនដែលឋិតនៅក្នុងរាជធានីភ្នំពេញត្រូវបានគេចាក់ដីលប់ ដើម្បីធ្វើការអភិវឌ្ឍន៍។
370 Shares
Copy link
Powered by Social Snap