• Tue. Mar 22nd, 2022

នាយករដ្ឋមន្រ្តីថៃ៖ ទំនាក់ទំនងរវាងថៃ កម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់

80 Shares

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ​ច័ន្ទអូ​ឆា បានគួសបញ្ជាក់ពីការរីចម្រើន នៃទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។

ក្នុងលិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ប្រាយុទ្ឋ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ទំនាក់ទំនងរវាងថៃ កម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់ ជាមួយនឹងកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍រួមលើគ្រប់វិស័យ។

​គួរំលឹកថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ថៃ បានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ពីប្រមាណ៣០០លានដុល្លារអាមេរិក កាលពី២០ឆ្នាំមុន មកជាង៩ប៊ីលានដុល្លារ អាមេរិក នៅឆ្នាំ២០១៩៕

80 Shares
Copy link
Powered by Social Snap