• Mon. Mar 14th, 2022

យកកាដូជូនមិត្តស្រី ថ្ងៃបុណ្យណូអ៊ែល ចៃដន្យ ជិះម៉ូតូទៅបុករថយន្ដ Rolls Royce ម្ចាស់បុរីលាភសំណាង

98 Shares

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវបេតុង ក្នុងភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល មានយុវជនម្នាក់ជិះម៉ូតូយកកាដូទៅជូនមិត្តស្រីក្នុងថ្ងៃបុណ្យណូអ៊ែល តែជ្រុលទៅបុករថយន្ត Rolls Royce មួយគ្រឿង ពេញទំហឹងបណ្ដាលរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបែកកង់មុខ តែសំណាងបានម្ចាស់រថយន្ដមិនទាមទារសំណងការខូចខាត។

រថយន្តម៉ាក Rolls Royce ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AU-8888 ជាកម្មសិទ្ធិរបស់ឈ្មោះ មាន សុភ័ណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ ជាCEO បុរីលាភសំណាង មានទីលំនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល។

CEO បុរីលាភសំណាង បានថ្លែងថា នៅមុនពេលកើតហេតុ លោកបើកបររថយន្តធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដល់ត្រង់ចំណុចកើតហេតុ លោកបានឃើញយុវជនរូបនោះ ជិះម៉ូតូក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ពីកើតទៅលិច យ៉ាងលឿនសម្ដៅមករថយន្តរបស់លោក។ បន្ទាប់ពីបានឃើញបែបនេះ លោកបានអែបខាង និងឈប់រថយន្ត ដើម្បីគេចចេញដែរ តែនៅតែត្រូវយុវជននេះជិះម៉ូតូមកបុកទៀត បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ និងបែកកង់មុខខាងស្ដាំ។

98 Shares
Copy link
Powered by Social Snap