• Tue. Oct 26th, 2021

ក្រុមហ៊ុន​​ដីឡូតិ​បង្កើត​ឡើង​ដោយ​អតីត​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ​មួយ ចែក​រង្វាន់​លើក​ទឹក​ចិត្ត​​បុគ្គលិក​១​ម៉ឺន​ដុល្លារ​ម្នាក់

544 Shares

ក្រុមហ៊ុន​”ភូមិ​ឋាន​សួស្ដី” ដែល​ជា​ក្រុម​ហ៊ុន​​ពុះ​ដីឡូតិ​លក់​តំបន់​ជាយ​​ក្រុង បង្កើត​ឡើង​ដោយ​អតីត​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​មួយ​ក្រុម បច្ចុប្បន្ន​កំពុង​ទទួល​បាន​ភាព​ជោគជ័យ​ជា​​ខ្លាំង។ ដំណើរ​ការ​​មិន​ទាន់​បាន​១ឆ្នាំ​ស្រួលបួល​ផង ក្រុមហ៊ុន​បាន​ឈាន​លក់​ដល់​គម្រោងទី៤​ហើយ អ្វី​ដែល​ជា​ការ​​ចាប់​អារម្មណ៍​នោះ នៅ​ថ្ងៃ​បើក​សម្ពោធ​គម្រោង​ថ្មី​ម្សិល​មិញ​នេះ ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន បាន​ចែក​​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​​បុគ្គលិក​ឆ្នើម​ចំនួន​៣នាក ម្នាក់​ទទួល​បាន​​រហូត​ដល់​៤០​លានរៀល ពោល​ស្មើ​និង​១ម៉ឺន​ដុល្លារ។




លោក កេត វុធដុង ស្ថាបនិកម្នាក់ របស់​ក្រុមហ៊ុន​”ភូមិ​ឋាន​សួស្ដី” បាន​ថ្លែង​ឲ្យ​ដឹង​ថា មិន​ដល់​១ឆ្នាំ​ស្រួល​បួល​ទេ ក្រុមហ៊ុន​របស់​លោក​បាន​លក់​ដី​ដាច់​អស់​​៣​គម្រោង​ហើយ មាន​ដី​​សរុប​ជិត​២០ ហិតា​។ ការ​លក់​ដាច់​យ៉ាង​គំហុក​នេះ ក៏​ព្រោះ​តែ​ក្រុមហ៊ុន​មាន​ផែន​ការ​អភិវឌ្ឍន៍​ច្បាស់លាស់ ធ្វើ​ឲ្យ​​អតិជន​មាន​ទំនុក​ចិត្ត។ លោក​​លើក​ឡើង​ថា រាល​អតិថិជន​ដែល​ទិញ​ដី ពី​ក្រុមហ៊ុន ចាប់​ពី​២ឆ្នាំ​ឡើង​ទៅ ក្រុមហ៊ុន​​ធានា​ជា​មួយ​អតិជន​ថា​និង​ចំណេញ​​ច្រើន ដោយ​យ៉ាង​តិច​ក៏​ចំណេញ​៥០%​​ដែរ ​​ក្នុង​នោះ​បើ​អត់​មាន​អ្នក​ទិញ​ទេ ក្រុមហ៊ុន​ទទួល​ទិញ​យក​វិញ​ដោយ​ឲ្យ​ចំណេញ​វិញ​​៥០%​តែ​ម្ដង។ ចំណុច​ទ​នេះ​ហើយ​គឺ​ជា ទំនុក​ចិត្ត​ធំ​មួយ​ចំពោះ​អតិជន​មក​លើ​​ក្រុមហ៊ុន ហើយ​​ពួក​គាត់​នាំ​មិត្តភ័ក្ដិ​បង​ប្អូន មក​ទិញ​តាម​គ្នា​ជា​បន្តបន្ទាប់។



ទទឹម​និង​ភាព​ជោគជ័យ​នេះ បុគ្គលិក​ក្រុមហ៊ុន​ក្រៅ​ពី​ទទួល​ប្រាក់​ខែ ប្រាក់​លើក​ទឹក​ចិត្ត​នៅ ថ្ងៃ​បើក​សម្ពោធ​គម្រោង​ថ្មី​ទី៤ នៅ ភូមិ ខ្នា ឃុំ ទួលព្រេច ស្រុក អង្គស្នួល ខេត្ត កណ្តាល ជាប់​ព្រំប្រទល់ខ័ណ្ឌ ព្រែកព្នៅ កាល​ពី​ម្សិល​មិញ ​”ភូមិ​ឋាន​សួស្ដី” បាន​​ចែក​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​ឆ្នើម ចំនួន​៣​នាក់ ក្នុង​ម្នាក់​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​រហូត​ដល់​៤០​លាន​រៀល ពោល​​​ស្មើ​និង​១ម៉ឺន​ដុល្លារ។

ក្រុមហ៊ុន​”ភូមិ​ឋាន​សួស្ដី” ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​បង្កើត​ឡើង​ដោយ ​អតីត​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​មួយ​ក្រុម ក្នុង​នោះ ទី១ លោក កេត វុធដុង ទី២ លោក វ៉ាន់ សុខហេង និង ទី៣ លោក សុខ សៀងឌី ជា​តារា​ចម្រៀង​ពលករ​ម្នាក់​ផង​ដែរ៕



















544 Shares
Copy link
Powered by Social Snap