• Wed. Mar 16th, 2022

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះបញ្ជីជូនគម្រោងបង្កើតរោង ចក្រកាត់ដេរសម្លៀកបំពាក់ ជាមួយទុនវិនិយោគ ៥,៣លានដុល្លារ នៅខេត្តកណ្តាល

6 Shares

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន “SINOKH PERFECT GARMENT CO., LTD” ជាមួយទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ។

CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន “SINOKH PERFECT GARMENT CO., LTD” គម្រោងបង្កើតរោង ចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគ ប្រមាណ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន១.៥៣៣កន្លែង។

6 Shares
Copy link
Powered by Social Snap